បាល់ទាត់

Man Utd យក​ Alexis Sanchez ត្រឡប់​មក​វិញ​ហើយ​ព្រោះមូលហេតុមួយ​ទាក់​ទងការ​ប្រកួត Europa League

កិច្ចសន្យាខ្ចី​ជើង​នៅ Inter Milan របស់ Sanchez នឹង​ត្រូវផុតកំណត់​នៅ​ថ្ងៃ​ទី​៣០​ខែ​មិថុនា​នេះ​ហើយ ​ខណៈ​ដែល​United គ្មាន​បំណង​ចង់​ឲ្យ​រូប​បន្ត​លេង​នៅទឹក​ដី​ San Siro ទៀត​ទេ​ទោះ​បី​ជា​លោក Antonio Conte ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធរូបនេះ​បន្ត​ស្នាក់​នៅ​ក៏​ដោយ។

នេះ​មានន័យ​ថា​ Alexis Sanchez នឹង​ត្រឡប់​មក​ Man Utd វិញ​នៅ​ខែ​ក្រោយ​ហើយ​ក្លិប​មិន​បន្ត​ខ្ចី​ជើង​ឬ​លក់​ដាច់​ឲ្យ Inter។ លើស​ពី​នេះ United ចំណាយ​លុយលើ​ប្រាក់​ឈ្នួល​៤០ម៉ឺនផោនកំឡុង​ពេល​រូប​គេ​លេង​នៅ​អ៊ីតាលី។ ចុះមូលហេតុអ្វីបាន​ជា Man Utd នៅ​តេ​ចង់​បាន​ឲ្យ​កីឡាករ​សញ្ជាតិ​ឈីលី​មក​លេង​នៅ Old Trafford វិញ?

ក្លិប​ទាំងពីរ​នៅ​មាន​ការ​ប្រកួត​ក្នុងពាន​រង្វាន់ Europa League ដូច​គ្នា​ហើយ​កាសែត Sky Italia រាយការណ៍​ថា​ United មិន​ចង់​ឲ្យ​ Inter ពង្រឹង​សមត្ថភាព​ក្នុង​ពាន​រង្វាន់​នេះ​ដោយ​មាន Alexis Sanchez ក្នុង​ក្រុម​កីឡាកររបស់​ពួក​គេ​នោះ​ទេ។  លោក Ole Gunnar Solskjaer បាន​សន្និដ្ឋាន​ថា Sanchez អាច​នៅ​មាន​អនាគតនៅ Old Trafford ហើយ​បើ​ទោះ​បី​ជា​ក្លិប​មិន​អាចបញ្ចូលឈ្មោះក្នុង​ការ​ប្រកួតនានា​ដែល​នៅ​សល់​ក៏​ក្លិបទុកឱកាស​ឲ្យ​លេងរដូវ​កាល​ក្រោយ​ដែរ។

ជំហរបែបនេះ! បិសាចក្រហម​Manchester United ទំនងជានឹងបោះបង់ឱកាសណាមួយ ក្នុងការខ្ចីជើង Sanchez ពី​សំណាក់​ក្លិប​ Inter សម្រាប់រដូវកាលក្រោយ។ក្លិប​នៅ​អ៊ីតាលី​មួយ​នេះ​ចង់​បាន​ឲ្យ​អតីតកីឡាករ​របស់ Arsenal បន្ត​លេង​នៅ​រដូវ​កាល​២០២០/២០២១​ក្នុងលក្ខខ័ណ្ឌខ្ចី​ជើងបន្ត​ទៀត៕

 

 

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628