បាល់ទាត់

ជប៉ុន ដកខ្លួនចេញពីការប្រជែងយកសិទ្ធិម្ចាស់ផ្ទះ FIFA Women’s World Cup ឆ្នាំ២០២៣

ប្រទេសជប៉ុន បានស្នើដកខ្លួនពីបេក្ខភាពប្រជែងយកសិទ្ធិជាម្ចាស់ផ្ទះព្រឹត្តិការណ៍លំដាប់ពិភពលោក FIFA Women’s World Cup នាឆ្នាំ២០២៣ ខណៈការបោះឆ្នោតនឹងរៀបចំផ្លូវការនាថ្ងៃស្អែកនេះទៅហើយ។

ការសម្រេចដកខ្លួនភ្លាមៗ នេះបានធ្វើឡើងក្រោយពីអង្គប្រជុំរបស់សមាគមបាល់ទាត់ជប៉ុន (JFA) កាលពីល្ងាចថ្ងៃច័ន្ទ កន្លងទៅ ក៏បានផ្ញើលិខិតទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្នុងការសម្រេចឈ្មោះចេញពីបេក្ខភាពប្រជែងយកសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់នារីកម្រិតពិភពលោកខាងលើ។

តាមរយៈការដកខ្លួនចេញនេះ ដូច្នេះបេក្ខភាពចុងក្រោយដែលនឹងប្រជែងគ្នាឈរឈ្មោះឲ្យក្រុមដទៃទៀតបោះឆ្នោត គឺនៅសល់តែ ២បេក្ខភាព មកពី ៣ប្រទេសប៉ុណ្ណោះរួមមាន កូឡុំប៊ី ត្រូវប្រជែងជាមួយ អូស្ត្រាលីចាប់ដៃគូជាមួយណូវែលហ្ស៊េឡង់។

គួរឲ្យដឹងផងថា ជប៉ុន គឺជាប្រទេសទី២ បន្ទាប់ពី ប្រេស៊ីល ដែលជាប្រទេសដំបូងគេដកខ្លួនចេញពីបេក្ខភាពនេះ ខណៈដើមឡើយប្រទេសនៅតំបន់អាមេរិកខាងត្បូងនេះ ក៏បានបំពេញបែបបទផ្ញើមកសុំឈរឈ្មោះប្រជែងយកសិទ្ធិជាម្ចាស់ផ្ទះរួចរាល់ជាមួយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ប៉ុន្តែបានប្រកាសដកខ្លួនទៅវិញក្រោមហេតុផល ត្រូវការសន្សំថវិកាជាតិក្រោយពីរងគ្រោះព្រោះជំងឺរាតត្បាត COVID-19 ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628