បាល់ទាត់

ក្លិប​លីគ​កំពូល​បែលហ្សុិកមួយ​ដាក់សំណើផ្លូវ​ការ​ចង់​បាន​ហត្ថលេខាយុវជន U19 ឆ្នាំ​ម៉ាឡេស៊ីម្នាក់

ក្លិប​លេង​នៅ​លីគ​កំពូល​បែលហ្សិក KV Kortrijk បាន​ដាក់​សំណើជាផ្លូវ​ការ​មួយ​ចង់​បាន​ហត្ថលេខារបស់ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​វ័យ​ក្រោម​១៩​ឆ្នាំ​កីឡាករ​ Luqman Hakim ។

តាម​រយៈគណនី Twitter មួយ​បាន​ចែក​ចាយ​ព័ត៌មាន​ចុង​ក្រោយ​អំពី Lugman ដោយ​ក្លិប KV បាន​ដាក់​សំណើផ្លូវ​ការប៉ុន្តែ​ព័ត៌មានលម្អិត​មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ ហើយ​ពួក​គេ​ក៏​មិន​ដឹង​អំពីសុពលភាពកុងត្រា ឬ​ក៏​តម្លៃ​ខ្លួន​នៃ​ការ​យក​ហត្ថលេខា​នេះ​ដែរ។

ក្នុង​ពេល​ជាមួយគ្នា​នេះ​ដែរ! KV Kortrijk ក៏​បានពិភាក្សា​ជាមួយ ​Selangor Football Association (FAS)​លើ​លក្ខខ័ណ្ឌ​ដែលក្លិប Selangor នឹង​ត្រូវ​បញ្ជូន Lugman ទៅ​កាន់​ប្រទេស​បែលហ្សិក។ មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​ថា​ខាង​ក្លិប Selangor ចង់​បាន​កីឡាករ​ជំនាញ​ណាម្នាក់​ពី​ក្លិប​បែលហ្សិក​មួយ​នេះ​វិញ​ជា​ថ្នូរ​យក Lugman ទៅ។

Luqman នឹងចាកចេញទៅអឺរ៉ុបឬ​នៅ​បន្ត​លេង​ក្នុង​លីគ​កំពូលម៉ាឡេស៊ីនៅតែជាអាថ៌កំបាំងដដែល ខណៈស្ថានភាព​បែប​នេះការ​ដោះដូរ​ឆ្លងទ្វីបណាមួយ​ហាក់​មិន​អាច​កើត​ឡើង​ងាយស្រួល​នោះ​ទេ។ កាល​ពី​ដើម​ឆ្នាំ២០២០​ក្លិប​មួយនេះ​បាន​យល់​ព្រម​ចុះ​កុងត្រា​យកកីឡាករ​វ័យ១៩​ឆ្នាំ​រូបនេះ​លើ​កុងត្រា​៥​ឆ្នាំ​ប៉ុន្តែ​ដោយ​សារ​ស្ថានភាព កូវីដ១៩​ទើប​ធ្វើឲ្យ​កុងត្រា​មិន​បាន​ជោគជ័យ។

ក្លិប​លេង​នៅ​លីគ​កំពូល​បែលហ្សិក KV Kortrijk គឺ​ជា​កកម្មសិទ្ធិរបស់​មហាសេដ្ឋី​ម៉ាឡេស៊ី​លោក  Vincent Tan ហើយ​នេះ​ជា​មូលហេតុ​ដែលកីឡាករLuqman Hakim ​មានទំនាក់​ទំនងផ្ទេរ​ជាមួយ ក្លិប​លេង​នៅ​ក្របខ័ណ្ឌ Belgian First Division មួយនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628