បាល់ទាត់

Mikel Arteta គ្រោង​វ៉ៃចេញ​ Matteo Guendouzi ក្រោយ​កិរិយាមារយាទមិន​សូវ​ល្អ តាម​ស្ដង់ដារ

កាសែត​អង់គ្លេស​ Daily Mail បាន​រាយការណ៍​ថា​គ្រូ​បង្វឹកលោក Mikel Arteta ធុញទ្រាន់នឹង Matteo Guendouzi ដោយសារឥរិយាបទរបស់ខ្សែបម្រើរូបនេះមិនត្រូវតាមស្តង់ដារដែលគាត់រំពឹងទុក។ របាយការណ៍បាននិយាយថាអ្នកចាត់ការបានត្រៀមខ្លួនរួចរាល់ក្នុងការបើកផ្លូវអោយកីឡាករវ័យក្មេងរូបនេះ​ចាក​ចេញនៅរដូវក្តៅនេះ​ហើយ។

បន្ទាប់ពីការផ្លុំកញ្ចែចុងក្រោយនៅឯកីឡដ្ឋាន​ American Express Community Stadium កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចាប់ករអាវកីឡាករ Neal Maupay ដែលក្នុង​ការ​ប្រកួត​នោះ Arsenal បាន​បាត់​បង់​អស់បី​ពិន្ទុដោយ​សារ​បរាជ័យក្រោម​ថ្វី​ជើង Brighton ក្រៅ​ដី។ សំណាងល្អណាស់! គាត់បានរួចផុតពីការផ្តន្ទាទោស។

ក្រោយ​មក​!​ខ្សែ​ប្រយុទ្ធរបស់ Brighton រូបនេះបានបន្ទោស Guendouzi ជុំវិញការតិះដៀលកីឡាករក្រុមម្ចាស់ផ្ទះដែល​ទទួលបានប្រាក់ឈ្នួលទាបជាងកីឡាករ Arsenal ។ កាសែត Daily Mail បាននិយាយថា Arteta មានអារម្មណ៍ធុញថប់នឹងអាកប្បកិរិយារបស់កីឡាករបារាំងរូបនេះ នៅពេលដែលគាត់ព្យាយាមកសាងក្លឹបឡើងវិញ។

អ្នក​ចាត់​ការ​រូបបនេះបានសាកសួរពីអាកប្បកិរិយារបស់ Guendouzi  តាំងពីថ្ងៃដំបូងដែល​មក​ដឹកនាំ។ យោងតាមរបាយការណ៍! គ្រូបង្វឹករូបនេះបានដឹងថា Guendouzi បានធ្វើសកម្មភាពមិនល្អ ពេលដែលគាត់កំពុងមើលវីដេអូប្រកួតម្តងទៀត​ហើយ​សកម្មភាព​គ្រប់​យ៉ាង​ផ្សេង​ទៀត​ដែល​តាំង​មក​លេង​នៅ​ក្លិប​ដំបូង។

blog_image

Matteo ថែមទាំងត្រូវបានគ្រូបង្វឹកមិន​បញ្ជូលឈ្មោះទៅ​ក្រុមកីឡាករ​ត្រូវប្រកួតជាមួយ Newcastle កាល​ពពី​ខេ​កុម្ភៈខែកុម្ភៈ ដោយសារ​តែឧប្បត្តិហេតុមួយនៅក្នុងជំរុំឌូបៃ។ មាន​គេ​និយាយ​ថា​កីឡាកររបស់​ក្រុមកាំភ្លើងធំ​មួយចំនួន​ទៀតក៏មានអារម្មណ៍ធុញទ្រាន់នឹងចរិករបស់​កីឡាករ​បារាំងរូបនេះផង​ដែរ។ កីឡាករបារាំងរូបនេះ​ទើប​តែលេង​ក្នុង​ជម្រើស​ដំបូង​២​ប្រកួតប៉ុណ្ណោះ​ក្នុង​១០​ប្រកួត​ដែល​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញដឹកនាំ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628