បាល់ទាត់

Anthony Martial ស៊ុត​បី​គ្រាប់​ម្នាក់ឯង​លើក​ដំបូង​ក្នុង​អាជីពខណៈ Man Utd ឈ្នះ Sheffield United ៣​ទល់​០

ខ្សែ​ប្រយុទ្ធបារាំង Anthony Martial បាន​ស៊ុត​បញ្ជូល​ទៅ​ដល់​ទៅ​៣​គ្រាប់​ម្នាក់ឯង​ក្នុង​ការ​ប្រកួត​ដែល Manchester United យក​ឈ្នះ​ក្រុម​ Sheffield United ក្នុង​លទ្ធផល​៣​ទល់​០​ក្នុង​ពាន​រង្វាន់ Premier League សប្ដាហ៍​ទី៣១កាល​ពី​យប់មិញ។

៣​របស់​អតីតខ្សែ​ប្រយុទ្ធ Monaco រូបនេះ​រក​បាន​នៅ​នាទី ៧ ៤៤ និង​នាទី​៧៤ ​ខណៈ​អ្នក​បញ្ជូនឲ្យ​គឺ​កីឡាករ Marcus Rashford ២​ដង​និង​ខ្សែ​ការពារ
Aaron Wan-Bissaka ម្ដង។ នេះគឺ​ជា​ការ​ស៊ុត​បញ្ជូល​ទី​៣​គ្រាប់​ម្នាក់ឯង(Hat-trick)​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​ ហើយ​នេះ​ក៏​ជាគ្រាប់​បាល់​ទី​20​របស់​ខ្លួនន​ក្នុង​រដូវ​កាល​នេះ​ដែរ​ដោយ​គិត​គ្រប់​ពាន​រង្វាន់​ដែល​បាន​ចូល​លេង។

Manchester United forward Marcus Rashford gives verdict on Anthony ...

អីចឹង​ក៏​ដោយ! Manchester United បន្ត​ឈរ​លេខ​៥​ក្នុង​តារាង​ Premier League ដដែលមាន ៤៩​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុមលេខ​៤​ Chelsea ២​ពិន្ទុប៉ុណ្ណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628