បាល់ទាត់

ជម្រើស​ជាតិ​វៀតណាម​អាចបាត់​បង់​ កម្លាំងសំខាន់​ម្នាក់​ក្នុង​ពាន AFF Suzuki Cup 2020

ក្រុមការពារ​ដំណែង​ជើង​ឯកពាន AFF Suzuki Cup ជម្រើស​ជាតិ​វៀតណាម​ប្រហែល​បាត់​បង់​កីឡាករសំខាន់របស់​ខ្លួន​ម្នាក់​គឺ Nguyen Cong Phuong ដើម្បី​ប្រកួត​ប្រជែង​និង​រក្សាដំណែង​ជើង​ឯកបាល់​ទាត់​អាស៊ាន​របស់​ខ្លួននោះ​ទេ។

កាលពី​ថ្មី​ៗ​នេះសហព័ន្ធកីឡាបាល់​ទាត់​អាស៊ាន​ (AFC)​បាន​បញ្ចេញ​កាលវិភាគ​ថ្មី​សម្រាប់​ការ​ប្រកួតប្រជែង​ពាន AFC Cup ដែល​នៅ​សល់​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​។ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៣ ២៦ និង​២៦​ខែ​កញ្ញា។ទន្ទឹម​នឹង​នេះ!​វគ្គ​ចាញ់​ធ្លាក់​នឹង​លេង​នៅ​ខែ​តុលា​រងូត​ដើម​ខែ​ធ្នូ។ វៀតណាម​មាន​ក្លិប​២​លេង​ពាន​លំដាប់​អាស៊ាន​គឺ Ho Chi Minh City FC និងThan Quang Ninh FC។ ក្រុម​ទាំងពីរនៅ​តែ​មានឱកាស​ឡើង​វគ្គ​បន្ទាប់​ ហើយ​ពួក​គេ​នឹង​មិន​បញ្ចេញ​កីឡាករ​ឲ្យ​ទៅ​ជួយ​ជម្រើស​ជាតិ​នោះ​ទេ។

ការ​ប្រកួតប្រជែង​ក្នុងពាន​រង្វាន់ AFC Cup ជា​រឿងសំខាន់​របស់​ក្លិបហើយ​ពួក​គេ​នឹង​រឹតត្បិតការ​ផ្ដល់​កីឡាករ​ឲ្យ​ទៅ​ជម្រើស​ជាតិ។​អីចឹង​ហើយ​ចង់មិន​ចង់​ក្រុម​ជម្រើស​ជាតិ​វៀតណាម​និង​លោក Park Hang-Seo មាន​ការ​ពិបាក ពី​ព្រោះថា​ HCMC ចង់​ឲ្យ​ Cong Phuong ជួយពួក​គេ​នៅ​ក្នុងពាន AFC Cup។ លើស​ពី​នេះ! Nguyen Quang Hai, Nguyen Cong Phuong គឺ​ជាកម្លាំងសំខាន់​របស់​វៀតណាម​លើក​ពាន AFF Suzuki Cup 2018៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628