បាល់ទាត់

ស្ថិតិ​នេះ​បញ្ជាក់​ថា​ Anthony Martial រដូវ​កាល​នេះ​លេង​បាន​ល្អបំផុត​លើស​រដូវ​កាលណាៗ​ទាំងអស់

ភាព​រីកចម្រើន​ទាំង​ទម្រង់​លេង​និង​ភាព​មុតស្រួច​របស់​ Anthony Martial ក្រោម​ការ​ដឹកនាំរបស់​លោក Ole Gunnar Solskjaer បាន​ធ្វើឲ្យកីឡាករ​ជម្រើស​ជាតិ​បារាំង​រូបនេះសម្រេច​បាន​ស្នាដៃ​ធំ​ធេង​បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។

កីឡាករវ័យ​២៤ឆ្នាំ​រក​បាន​គ្រាប់​បាល់ Hat-Trick លើក​ដំបូង​ក្នុង​អាជីពរបស់​ខ្លួន ​ពេល​បិសាចក្រហម​យក​ឈ្នះ Sheffield United ក្នុងពានរង្វាន់ Premier League ៣​ទល់​០​កាល​ពី​យប់​មិញដោយ​ធ្វើ​ឲ្យ​កំណត់​ត្រា​រក​គ្រាប់​បាល់​របស់​កីឡាករបារាំងរូបនេះ កើនឡើង​១៩​គ្រាប់​ហើយ។ នេះ​មានន័យថា​រូប​គេ​រក​បាន​គ្រាប់​បាល់​ក្នុង​រដូវកាល​នេះ​ច្រើនជាង​រដូវ​កាល​ណាៗ​ទាំងអស់​ចាប់​តាំងពី​ផ្ទេរមកកាន់​កីឡដ្ឋាន Old Trafford កាល​ពី​ឆ្នាំ២០១៥។

ខាងក្រោម​ជា​ស្ថិតិរក​គ្រាប់​បាល់​របស់ Anthony Martial ចាប់​តាំង​ពី​មក​ដល់ Man Utd (គិត​គ្រប់​ពានរង្វាន់)៖

  • ២០១៥/១៦ លេង​សរុប ៤៩​ប្រកួត​រក​បាន​១៧​គ្រាប់
  • ២០១៦/១៧ លេង​សរុប៤២ប្រកួត​រក​បាន​៨គ្រាប់
  • ២០១៧/១៨ លេង​បាន ៤៥ប្រកួត​រក​បាន​១១​គ្រាប់
  • ២០១៨/២០១៩ លេង​បាន ៣៨​ប្រកួត​រក​បាន​១២គ្រាប់
  • ២០១៩/២០២០ លេងបាន៣៦ប្រកួត​រក​បាន​១៩​គ្រាប់(នៅមានត​ទៀត)

ប្រភព៖ Premier League 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628