បាល់ទាត់

កាតា ចេញបញ្ជីឈ្មោះកីឡាករប្រមូលផ្តុំហ្វឹកហាត់ពេលពីនេះតទៅត្រៀម AFC U19 Championship

ប្រទេសកាតា ចាប់ផ្តើមត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ AFC U19 Championship ដោយបានប្រកាសចេញបញ្ចីឈ្មោះកីឡាករជម្រើសជាតិឈុត U19 ចំនួន ៣២នាក់ប្រមូលផ្តុំហ្វឹកហាត់ចាប់ពីពេលនេះតទៅដើម្បីចម្រាញ់យកធនធានល្អៗ ទៅចូលរួមនាពេលខាងមុខ។

កាតា ក្រោយធ្វើការចាប់ពូលរួចរាល់ស្ថិតនៅក្នុងពូល D រួមជាមួយ ម៉ាឡេស៊ី  យ៉េមែន និងតាជីគីស្ថាន ។ ចំពោះ កាតា U19 ផ្ទាល់ដឹកនាំដោយគ្រូបង្គោលលោក Félix Sánchez Bas ដែលជាអតីតគ្រូបង្វឹកយុវជននៃក្លិបយក្សអេស្ប៉ាញ FC Barcelona ។

គួរឲ្យដឹងទៀតថា ការប្រមូលផ្តុំហ្វឹកហាត់នេះក៏មានការពិនិត្យម៉ត់ចត់ និងតាមដានជាពិសេសពីសំណាក់ក្រុមមន្ត្រីសុខាភិបាលរួមផង ដើម្បីបង្ការការពារពីជំងឺ COVID-19 ។

ព្រឹត្តិការណ៍ AFC U19 Championship ឆ្នាំ២០២០ នឹងរៀបចំឡើងនៅប្រទេសអូប៊េគីស្ថាន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ខាងមុខនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628