បាល់ទាត់

Bakayoko ស្ថិតក្នុងដំណាក់កាលតថ្លៃតម្លៃខ្លួនផ្ទេរផ្តាច់រវាង AC Milan និង Chelsea

ខ្សែបម្រើរបស់ក្លិបតោខៀវ Chelsea កីឡាករ Tiemoue Bakayoko អាចនឹងមានឳកាសវិលត្រឡប់ទៅបង្ហាញសមត្ថភាពនាប្រទេអ៊ីតាលីម្តងទៀតនារដូវកាលបន្ទាប់ពីមានការចាប់អារម្មណ៍ចង់បានសាជាថ្មីពី AC Milan ។ 

ក្លិបអង់គ្លេស Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard ហាក់ដូចជាមិនជឿជាក់ និងផ្តល់ឳកាសឲ្យកីឡាករសញ្ជាតិបារាំងខាងលើឡើយ ខណៈក្នុងរដូវកាលនេះក៏បានបញ្ចូនទៅឲ្យលេងនៅក្លិបបារាំង AS Monaco ក្នុងលក្ខខណ្ឌខ្ជីជើង ១រដូវកាលផងដែរ។

Tiemoue Bakayoko បានផ្ទេរមកដល់ទឹកដី Stamford Bridge ដំបូងកាលពីរដូវកាល២០១៧/២០១៨ ដោយគ្រានោះក្រោមការដឹកនាំរបស់លោក Antonio Conte ប៉ុន្តែចូលរដូវកាលបន្ទាប់ក្រោមការដឹកនាំរបស់លោក Maurizio Sarri និងបន្តមកដល់ជំនាន់លោក Frank Lampard ទៀតមិនបានផ្តល់ឳកាសឲ្យបញ្ចេញសមត្ថភាពនោះទេ។

ជារួមទៅកាលពីរដូវកាលមុន២០១៨/២០១៨ កីឡាករលេងក្នុងតំណែងខ្សែបម្រើការពារនេះ ក៏ធ្លាប់ត្រូវបានដាក់ខ្ចីជើងទៅកាន់ AC Milan មួយរដូវកាលពេញ ដោយបានបង្ហាញខ្លួនដល់ ៤១លើកផងដែរ។

យ៉ាងណាបច្ចុប្បន្នតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី Corriere dello Sport បានឲ្យដឹងថា AC Milan បានដាក់ពាក្យចរចាតម្លៃខ្លួនជាមួយ Chelsea ក្នុងគោលបំណងទិញផ្តាច់កិច្ចសន្យានាំយក Tiemoue Bakayoko មកចូលរួម។ តែដំណើរការចរចារហាក់ដូចជារអាក់រអួលបន្តិច ព្រោះខាងក្លិបនៅទីក្រុងឡុងដ៍បានទាមទារតម្លៃខ្លួនដល់ទៅ ៤២លានអឺរ៉ូ ចំណែកឯភាគីភ្ញៀវចង់ផ្តល់ត្រឹមតម្លៃ ២៥លានអឺរ៉ូ ។ ដូច្នេះមានតែរង់ចាំមើលការចរចារបន្តទៀតរវាងក្លិបទាំងសងខាង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628