បាល់ទាត់

Man Utd វ៉ៃចេញ​កីឡាករ​៤​នាក់យល​លុយ​បង្គ្រប់ទិញ Jadon Sancho

Manchester United  នឹង​លក់​កីឡាករ​បួននាក់​ យកលុយ​ទៅ​បង្គ្រប់​ទិញ​យក​ខ្សែប្រយុទ្ធស្លាប Borussia Dortmund កីឡាករ Jadon Sancho នេះ​បើ​តាម​កាសែត​អង់គ្លេស The Mirror

Sancho នៅ​តែ​ជា​គោលដៅសំខាន់​ក្នុង​នយោបាយដោះដូរ​កីឡាករ​របស់​ក្លិប ​ប៉ុន្តែតម្លៃខ្លួន​គោល​ដល់​ទៅ៩០លានផោន​គឺ​ជា​ឧបសគ្គដ៏​ពិបាកសម្រាប់ Man Utd ក្នុង​កាលទេសៈ​ពេល​នេះ។ អ្នក​កាសែត​ជើង​ចាស់លោក Stave Bates បាន​បញ្ជាក់​ថា Alexis Sanchez, Jesse Lingard, Phil Jones និង​ Chris Smalling នឹង​ត្រូវ​ផ្លាស់ចេញតែ​ម្ដង​ក្នុងរដូវ​កាល​នេះដើម្បី​បាន​លុយ​ខ្លះៗ។

លោក Solskjaer ទទួល​បាន​សារព្រមាន​ពី​លោក Woodward ហើយ​ភារកិច្ច​ដែល​គ្រូ​បង្វឹក​សញ្ជាតិ​ន័រវេស​ត្រូវតែ​ធ្វើ​គឺ​ យ៉ាងណាក៏​ដោយ​ត្រូវ​មាន​លុយពី​ការ​លក់​កីឡករមិនចាំបាច់ ដើម្បី​មាន​លុយ​គ្រប់​គ្រាន់​ក្នុង​ការ​នាំ​ចូល​ Sancho។​ប្រាក់​ឈ្នួល៤០ម៉ឺនផោន​ក្នុង​មួយអាទិត្យ​ដែល​ Sanchez ទទួលបាន​ពី Man Utd ក៏​ត្រូវ​គិត​សារ​ឡើង​វិញថា ​តើ​ត្រូវ​បន្ត​ឲ្យ​ឬ​ឈប់​ត្រឹម​លក់​កីឡាករ​ចេញយក​លុយ​ហើយ​ចំណេញ​ លើ​ការ​ចំណាយប្រាក់​ឈ្នួលមួយផ្នែក។ Lingard ដែល​ធ្លាក់ទម្រង់​លេង​ខ្លាំង ហើយ​ខ្សែបម្រើ​ជា​ចំណែក​លើស​ដូច​ជា Andreas Pereira និង​ខ្សែការពារ Phil Jones រួម​ទាំម Chris Smalling។

Sancho ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ផ្ទេរ​មក​ Old Trafford ហើយ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​រូប​គេ​ត្រូវ​ដាក់​ឲ្យន​អង្គុយបម្រុង​ដោយ​សារ​ខួរក្បាល​គិត​តេ​ពី​ការ​ផ្ទេរមក​Man Utd ហើយ​លេង​មិន​សូវ​ជា​ផ្ដោត​លើ​ការ​ប្រកួត​និង​ជួយក្រុមប៉ុន្មាន​នោះ​ទេ៕

អត្ថបទ៖ សំណាង មង្គល

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628