បាល់ទាត់

Man City នឹងឈរទះដៃអបអរផ្តល់កិត្តិយស Liverpool គ្រងជើងឯកលីគមុនការប្រកួត

ក្លិបមេឃខៀវ Manchester City បានប្រកាសនឹងអនុញ្ញាតឲ្យកីឡាករឈរធ្វើជារបងផ្តល់កិត្តិយសដល់ក្លិបជើងឯកលីគកំពូលអង់គ្លេស Liverpool ក្នុងពេលប្រកួតប៉ះគ្នាប្រចាំសប្តាហ៍ក្នុងលីគនៃការប្រកួតខាងមុខនេះ។

ក្រោយពេលដែលក្លិប Manchester City បានភ្លាត់ចាញ់ក្រោមថ្វីជើងក្លិបតោខៀវ Chelsea កាលពីប្រកួតសប្តាហ៍កន្លងទៅ បានរុញច្រើនឲ្យក្លិបហង្សក្រហម Liverpool បំបែកកំណត់ត្រាគ្រងជើងឯកលីគកំពូលអង់គ្លេស ក្រោយខកខានអស់រយៈពេល ៣០ឆ្នាំមកហើយ។

ចំពោះដំណឹងព័ត៌មានការឈរធ្វើរបងកិត្តិយសនេះត្រូវបានបកស្រាយផ្ទាល់ដោយលោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Manchester City ឲ្យដឹងៈ

៉ ពួកយើងនឹងឈរធ្វើរបងកិត្តិយសស្វាគមន៍កីឡាករ Liverpool ។ ពួកយើងនឹងស្វាគមន៍ពួកគេយ៉ាងកក់ក្តៅ ការដែលពួកគេធ្វើដំណើរមកកីឡដ្ឋានពួកយើង។ ពួកយើងនឹងធ្វើដូច្នេះ ពីព្រោះពួកគេពិតជាសក្កិសមនឹងទទួលបានពានលីគ។   ៉ 

គួរឲ្យដឹងថា ដ្បិតនៅសល់រយៈពេល ៧សប្តាហ៍ទៀតទើបបញ្ចប់លីគក៏ដោយ ប៉ុន្តែ Liverpool បានមានពិន្ទុគ្រប់គ្រាន់គ្រងដំណែងជើងឯកនេះទៅហើយ។ ចំពោះការប្រកួតបន្ទាប់គឺ Manchester City នឹងប៉ះ Liverpool នាថ្ងៃទី០២ ខែកក្កដា ខាងមុខនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628