បាល់ទាត់

James Rodriguez ៖មានក្ដី​សុបិន​ចង់​ឲ្យ​នៅ Old Trafford ហើយ​ United ជា​ក្លិប​ក្នុង​ក្ដី​ស្រមៃកាល​ពី​តូច

James Rodriguez បាន​ទម្លាយ​ពី​ក្ដី​សុបិនលេង​ឲ្យ​ Manchester United កាល​ពី​នៅក្មេង​ ប៉ុន្តែ​រូប​គេ​បានបដិសេធ​មក​ចូល​រួម​ជាមួយ​បិសាចក្រហម​កាល​ពី​ឆ្នាំ​២០១៣​ ពី​ព្រោះ​តែ​គាត់​ពេល​នោះ​មិន​ចង់​លេង​នៅ​ក្លិ​ដែល​ធំបំផុត​មួយ។

ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​កម្មវិធី​របស់ Rio Ferdinand’s ‘The Locker Room’, កីឡាករវ័យ២៨ឆ្នាំ​ថា៖” ពិត​ណាស់! ខ្ញុំ​គិតថា​ពេល​នោះ​មានការ​ពិភាក្សាគ្នា​អីចឹង​ដែរ។ ភ្នាក់ងាររបស់​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយក្លិប​។​ ឈ្មោះ​របស់​គាត់​គឺ​លោក Jorg Mendes។

“​យើង​តែងតែស្រមៃលេង​ជាមួយ​ក្លិប​ដ៏​ធំមួយ។ តាំងពីក្មេង​ខ្ញុំ​តែងតែ​ស្រឡាញ់ Manchester ។​ ខ្ញុំ​តែ​ងតែឃើញក្រុម​នោះ​ជាមួយ Rio លេង​ជាមួយ​ Giggs ជាមួយ Scholes ហើយ​នៅ​មាន​កីឡាករ​ល្អៗ​ជា​ច្រើន​ទៀត​ហើយ​ខ្ញុំ​ចង់​ទៅ​ទី​នោះ​ក្នុង​ឆ្នាំហ្នុង​តែ​ម្ដង ប៉ុន្តែ​វា​មិន​អាច​កើ​ត​ឡើង”។

blog_image

” ខ្ញុំ​ធ្លាប់​គិត​ថា ខ្ញុំត្រូវ​លេង​នៅ​ក្លិប​មួយ​ដែល​មិន​ធំ​ពេក​ទេ។ ពេល​នោះ​ខ្ញុំទៅ​បារាំងមុន​ការ​ប្រកួត World Cup ហើយ​គម្រោងរបស់​ខ្ញុំលេង​ធ្វើយ៉ាង​ណាបានកៅអី​ទៅ​លេង​នៅ World Cup។ ពេល​នោះ​ខ្ញុំរៀប​ចំ​ខ្លួន​សម្រាប់​លេង ស៊ុត​បញ្ចូលទី ឈាន​ទៅ​ដល់​កម្រិត​មួយ​ល្អ ដើម្បី​លេង​នៅនៅ​ក្លិប​ធំ ហើយ​បន្ទាប់​មក​ Real Madrid ក៏​បាន​លេច​ឡើង”។

James ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ United កាល​ពី​ថ្មីៗ​នេះ ប៉ុន្តែ​លោក Oleហាក់​ដូច​ជា​មិន​ចង់​បាន​កីឡាករម្នាក់​នេះ​ដេល​មួយរយៈកាល​ចុង​ក្រោយ​រងរបួស​ច្រើន។ រដូវ​កាល​នេះ​កីឡាករកូឡុំប៊ីកំពុង​ស្ថិត​ក្នុង​ស្ថានភាពមួយដ៏លំបាក មិន​អាចសូម្បី​តែឈ្មោះ​ក្នុង​ជម្រើស​១១នាក់​ដំបូង ឈ្មោះ​ក្នុង​កៅអី​បម្រុង​ហើយ​បើ​និយាយ​តាម​ការ​ពិត​ទៅ​គាត់​លែង​មានឱកាសបង្ហាញយុទ្ធសិល្ប៍ដ៏​ប៉ិនប្រសព្វរបស់​ខ្លួននៅ​ Real Madrid ទៀត​ហើយ៕

Source: RioFerdinandPresentsFive @Youtube

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628