បាល់ទាត់

កាតា ទទួលសិទ្ធិរៀបចំពានតំបន់អារ៉ាប់ថ្មីមួយនាឆ្នាំ២០២១ ចូលរួមពី ២២ក្រុមជម្រើសជាតិ

ដើម្បីការត្រៀមខ្លួនឲ្យបានល្អក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍លំដាប់ពិភពលោក FIFA World Cup ឆ្នាំ២០២២ ប្រទេសកាតា បានស្នើសុំអនុញ្ញាតពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បង្កើតនូវពានរង្វាន់ថ្មីមួយទៀតនាឆ្នាំ២០២១ ដោយមានការចូលរួមពីប្រទេសតំបន់អារ៉ាប់-អាហ្រ្វិកសរុប ២២ក្រុមជម្រើសជាតិ។

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានសម្រេចតាមសេចក្តីស្នើពីសមាគមបាល់ទាត់កាតា (QFA) លើសំណើបង្កើតពានរង្វាន់អនុតំបន់អារ៉ាប់-អាហ្រ្វិក មុនមួយឆ្នាំមកដល់នៃព្រឹត្តិការណ៍ FIFA World Cup 2022 ។

ពានរង្វាន់ថ្មីខាងលើនឹងមានការចូលរួមដោយក្រុមជម្រើសជាតិក្នុងអនុតំបន់អារ៉ាប់-អាហ្រ្វិក សរុប ២២ក្រុមជម្រើសជាតិ ដោយតាមគម្រោងជំហានដំបូងនឹងរៀបចំយ៉ាងណាឲ្យបញ្ចប់ត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មានន័យថា មុនរយៈពេល ១ឆ្នាំគត់នៃការបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ ។

បន្ថែមពីនេះតាមគម្រោងនឹងពានរង្វាន់ថ្មីខាងលើនឹងរៀបចំនៅលើកីឡដ្ឋានថ្មីៗ ដែលគ្រោងប្រើប្រាស់ក្នុងការប្រកួតព្រឹត្តិការណ៍លំដាប់ពិភពលោកនេះតែម្តង ដើម្បីផ្តល់ជម្រើសឲ្យប្រទេសកាតាពង្រឹងលើគ្រប់ផ្នែកវិស័យក្នុងនាមជាម្ចាស់ផ្ទះឆ្នាំបន្ទាប់ផងដែរ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628