បាល់ទាត់

លីគបារ៉ែនគ្រោង​លេងឡើងវិញក្នុង​ខែ​សីហា

លីគកំពូលបារែ៉ន​នឹង​ចាប់​ផ្ដើមលេង​ឡើង​វិញ​នៅ​ខែសីហា​នេះ​បើ​តាម​ការ​ប្រកាស​ពីសហព័ន្ធកីឡាបាល់​ទាត់​បារ៉ែន The Bahrain Football Association ។

BFA បាននិយាយ​កាល​ពី​សប្ដាហ៍មុន​ថា រដូវ​កាល​២០១៩/២០២០​នឹង​បន្ត​ការ​ប្រកួត​ក្នុង​លីគ​ក្រោយ​ផ្អាក​កាល​ពី​ខែមីនា​ដោយ​សារ​តែ​ការ​ឆ្លងរីករាលដាល​នៃ​វីរុសកូវីដ១៩។  កាសែត GDN រាយការណ៍​ថា​ការ​ហ្វឹកហាត់​អនុញ្ញាតិឲ្យ​រៀប​ចំ​ឡើង​វិញ​នៅ​ពាក់កណ្ដាល​ខែ​កក្កដា​នេះ។

ចំណែក​លីគ​ទី​២​ក៏​អនុញ្ញាតិ​ឲ្យ​លេង​លើង​វិញ​ដែរ ប៉ុន្តែ​មិន​បាន​ប្រកាស​ថាតើ​ឲ្យអ្នក​ទស្សនាចូល​មើល​ឬ​អត់​នោះ​ទេ។ លីគកំពូល​បារ៉ែន​នៅ​សល់​៧​ជុំទៀត​នឹង​ចាប់​ហើយ ខណៈ​រដូវ​កាល​២០២០/២០២០១​​នឹង​ចាប់​ផ្ដើមលេង​នៅខែ​តុលា៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628