បាល់ទាត់

អ្នកគាំទ្រស្មោះស្ម័គ្រ Liverpool ម្នាក់រង់ចាំ ១៧ឆ្នាំទើបកាត់សក់អបអរការឈ្នះលីគ

អ្នកគាំទ្រដ៏ស្មោះស្ម័គ្រនៃក្លិបហង្សក្រហម Liverpool ម្នាក់ដែលមកពីប្រទេសកូសូវ៉ូ លោក Uke Krasniqi បានសម្រេចចិត្តកាត់សក់ខ្លួនឯងជាលើកដំបូង ក្រោយរង់ចាំក្លិបដែលខ្លួនស្រលាញ់ឈ្នះពានលីគកំពូលអង់គ្លេសអស់រយៈពេល ១៧ឆ្នាំ។

តាមការចុះផ្សាយពាសពេញកាសែតនាតំបន់អឺរ៉ុប អ្នកគាំទ្រមានវ័យ ៣៧ឆ្នាំខាងលើបានព្យាយាមទុកសក់ខ្លួនឯងអស់រយៈពេល ១៧ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០០៣ ដោយសន្យារង់ចាំកាត់នៅពេលដែលក្លិបខ្លួនស្រលាញ់មួយនេះលើកពានលីគកំពូលអង់គ្លេសសាជាថ្មីម្តងទៀត។

ទីបំផុតការរង់ចាំបានបញ្ចប់ ក្រោយពី Liverpool ក្លាយជាម្ចាស់ជើងឯក Premier League ជាផ្លូវការដ្បិតនៅសល់ការប្រកួត ៧លើកទៀតក្តី បន្ទាប់ពីក្លិប Manchester City ភ្លាត់ចាញ់ក្លិប Chelsea កាលពីប្រកួតចុងក្រោយកន្លងមក។

រំលឹកទៅអតីតកាលវិញ Liverpool ឈ្នះពានលីគលើកចុងក្រោយនៅក្នុងរដូវកាល១៩៨៩/១៩៩០ ក្រោមការដឹកនាំរបស់លោក Kenny Dalglish 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628