បាល់ទាត់

Assist មួយ​គ្រាប់​តាមក្បាច់វាយកែងស៊ី​ប្រឡោះជើងឲ្យ​ Casemiro ស៊ុត​មួយ​គ្រាប់​យប់​មិញ Benzema ថា​បាល់​ទាត់​គេ​លេង​អីចឹង!

កាល​ពី​យប់​មិញ​ Real Madrid បាន​ឡើង​មក​ឈរ​កំពូល​តារាង​ La Liga សារជាថ្មី​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម Espanyol ក្នុង​លទ្ធផល​១​ទល់​០​ហើយ​លទ្ធផល​នេះ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​លេប​ទឹក​មាត់​ក្អឹកៗម្ដង​ហើយ​ម្ដង​ទៀត​ក៏​ព្រោះ​តែ​ Barcelona បាន​បាត់​បង់​ពិន្ទុអស់​មួយចំនួនធ្លាក់​មក​លេខ​២​ក្នុង​តារាង​លីគ។

និយាយ​ជាមួយ​អ្នក​កាសែតក្រោយ​ការ​ប្រកួត​ចប់​យប់​មិញ Karim Benzema បាននិយាយផ្ដោត​លើ​ការ​បញ្ជូនបាល់​ដ៏ពិសេស​ជួយឲ្យ​ Casemiro សម្រេច​ទី​យក​ជ័យ។

” វាយកែងស៊ីប្រឡោះជើង​ហ្នឹង​មែន? សម្រាបប់​ខ្ញុំវា​គឺ​ជា​បាល់​ទាត់។ ខ្ញុំឃើញ​ថា​បាល់​ទាត់​គេ​លេង​អីចឹង។ ខ្ញុំបាន​ដឹង​ថា​រួច​ហើយ​ថា​ Casemiro នឹង​មក​តាម​ក្រោយ។ វា​ជា​ការ​បញ្ជូនបាល់​ដ៏​ល្អប៉ុន្តែ​រឿង​ដែល​សំខាន់គឺ​គ្រាបប់​បាល់​របស់ Casemiro “។

តាម​រយៈ​លទ្ធផលយប់​មិញ! Real Madrid បាន​ឡើង​មក​ឈរ​កំពូល​តារាង​មាន​៧១​ពិន្ទុ​ ឆ្លង​កាត់​៣២​ប្រកួត​ឈ្នះ​២១​ស្មើ​៨​នឹងចាញ់​៣ប្រកួត លើស​ក្រុមBarcelona ដែល​ឈរ​លេខ​២​ ពីរពិន្ទុ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628