បាល់ទាត់

Man United និង Inter Milan បរាជ័យលើកិច្ចព្រមព្រៀងខ្ចី​ជើង Alexis Sanchez​ បន្ត​នៅ​អ៊ីតាលី

បិសាចក្រហមនឹង​ត្រូវ​យក​ខ្សែប្រយុទ្ធវ័យចាស់ Alexis Sanchez មក​វិញ​ហើយ​ក្រោយ​ក្លិប​ទាំង Manchester United និង​ Inter Milan បរាជ័យ​លើ​កិច្ចព្រមព្រៀង​បន្ត​ខ្ចី​ជើងបន្ថែម​នៅ​រដូវ​កាល​ក្រោយ។

 

និយាយអំពីស្ថានភាពលំបាកជុំវិញការ​បន្ត​កុងត្រា​នេះ ប្រធានក្លឹបលោក Beppe Marrotta បានប្រាប់ទូរទស្សន៍ Sky Sports ថា“ នេះគឺជាវិធានការណ៍ដ៏ខុសប្លែកមួយដែលចាំបាច់ត្រូវដោះស្រាយ ពីព្រោះយើងកំពុងដោះស្រាយបញ្ហាជាមួយក្រុមតោខៀវ Chelsea និង Manchester United នៅថ្ងៃនេះ ដើម្បីព្យាយាមបន្តខ្ចី​កីឡាកររបស់​ពួក​គេបន្ថែម​ទៀត”។

“វា​មិនន​មែន​ជា​រឿង​ដែល​ងាយ​ស្រួល​នោះ​ទេ។​យើង​ក៏​ត្រូវ​ដោះស្រាយ​ជាមួយ Bayern Munich លើ​ករណី​​Ivan Perisic”។

ក្លិប​យក្ស Serie A មាន​បញ្ហា​ជាមួយ​កិច្ចព្រមព្រៀង​ខ្ចី​ជើង ហើយ​ពួក​គេ​ចង់​បាន​ Willian ពី​ Chelsea ហើយ​បញ្ហា​ Ivan Perisic ជាមួយ Bayern Munich អាច​នឹង​ត្រូវលេង​នៅ​អាល្លឺម៉ង់​ជា​អចិន្ត្រៃយ៍។ ទោះបី​ជា​យ៉ាង​នេះ​ក្ដី! បញ្ហា​នេះ​ហាក់​គ្មានអ្វី​ត្រូវ​គិត​ចំពោះ United នោះ​បើ​ពួក​គេ​ចង់​ទិញ Sanchez ដាច់​ព្រោះ​តែ​បិសាចក្រហមមិនចង់​បន្ត​ខាត​ប្រាក់​ឈ្នួល​៤០​ម៉ឺនផោន​ក្នុង​មួយអាទិត្យរាល់សប្ដាហ៍​នោះ​ទេ។

Sanchez ពិត​ជា​ពិបាក​ខ្លាំង​មែន​ទែន​ចាប់​តាំង​ចាក​ចេញ​ពី​ Arsenal ហើយក្លិប​បិសាចក្រហមត្រូវ​តែ​រក​ដំណោះ​ស្រាយឲ្យ​បាន​ឆាប់។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​កីឡាករ​រូបនេះ​នឹង​មាន​អនាគតជាមួយ​ក្រុម​លោក​ Ole នៅ​រដូវ​កាល​ក្រោយ​ឬ​យ៉ាងណានោះ​ទេ។ តែ​ Inter គ្មាន​បំណង​ទិញ​ដាច់​ហើយ​បើ​កុងត្រា​ខ្ចី​ជើង​បន្ត​ពួក​គេ​អាច​រ៉ាប់​រង​បាន៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628