បាល់ទាត់

នេះ​អាច​ជាមូលហេតុ​ Real Madrid លក់ Achraf Hakimi ទៅ​ឲ្យ​ Inter Milan

អនាគតរបស់​ខ្សេ​ការពារ​ស្លាប​ជម្រើស​ជាតិ​ម៉ារ៉ុករូបនេះ​ កំពុងតែ​ប្រទាញប្រទង់គ្នា​រវាង​ការ​ផ្ទេរ​ទៅ​ Inter Milan និង​ការ​ត្រឡប់​មក​លេង​នៅ Real Madrid ក្រោយ​ចប់​កុងត្រា​ខ្ចី​ជើង​នៅ Bayern Munich ។ ព័ត៌មាន​ចុង​ក្រោយ​ថា ​រូប​គេ​ប្រហែល​ជា​ត្រូវ​លក់​ចេញ​ទៅ​កាន់​ក្លិប​យក្ស Serie A ហើយ​ៗខាង​ក្រោម​ជា​មតិ​ខ្លះ​របស់​កាសែត AS English ។

កីឡាករជម្រើស​ជាតិម៉ារ៉ុក Achraf Hakimi ជិតត្រូវ Real Madrid លក់ទៅឱ្យក្លិប Inter Milan ខណៈដែលក្លិបយក្សលេង​នៅ Serie A មួយ​នេះគឺជាក្លឹបមួយក្នុងចំណោមក្លឹប ៣ ដែលចាប់អារម្មណ៍ចង់​បាន​ហត្ថលេខា​របស់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។នេះ​មានន័យ​ថា​ពួក​គេ​ត្រូវប្រកួតប្រជែងជាមួយក្លឹប Bayern Munich និង Manchester United ទើប​បាន។ ក្រុម​យក្ស​មាន​មូលដ្ឋាន​នៅ​ទីក្រុង​មីឡែន នឹង​អាច​ធានាទទួល​បាន​កីឡាករ​ម្នាក់នេះ ប្រសិន​បើ​ពួក​គេ​ចំណាយ​លុយ​៤០​លានអឺរ៉ូ​បូក​ជាមួយប្រាក់​បន្ថែម​ដទៃ​ទៀត​ដល់ ​Real Madrid ។

 

ការចរចាកំពុងស្ថិតក្នុងដំណាក់កាលកម្រិត​ខ្ពស់ ហើយភាគីទាំងពីរនឹងបង្កើនល្បឿនចរចាបន្ថែម​ទៀត បន្ទាប់ពីខ្សែការពារស្លាបស្តាំរូបនេះ បញ្ចប់​យុទ្ធនាការការ​ប្រកួត​ក្នុង​ពាន​រង្វាន់ Bundesliga ជាមួយ Dortmund ។ យ៉ាងណា​ក្ដី! ក្លិប​មាន​កីឡដ្ឋាន​ឈ្មោះ Signal Iduna Park ចង់​ឲ្យ​កីឡាកររូបនេះបន្ត​លេង​ខ្ចី​ជើង​ជាមួយ​ខ្លួន​មួយរដូវ​កាល​ទៀត។

ជាការ​ពិត​ណាស់! ការ​យក​​ Achraf មក​លេង​នៅ​ Bernabue វិញ​ទាល់​តែ​ធានាកៅអី​ជម្រើស​ដំបូង​ឲ្យ​គេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ Dani Carvajal កំពុងតែ​រក្សា​ជំហរ​ជាប់​លាប់​ក្នុង​តំបន់​ដែល​ខ្លួន​លេង​ហើយ​កីឡាករ​អេស្ប៉ាញ​បំពេញ​តួនាទី​បាន​ល្អ​ទៀត​នោះ ធ្វើ​ឲ្យ Real Madrid ពិចារណាសារជាថ្មី​ថា​តើ​ត្រូវ​យក​មក​ បន្ត​ដាក់​ឲ្យលេង​ខ្វី​ជើង ឬ​ក៏​លក់​ចេញ។ Bayern Munich Inter Milan និង​ Manchester United គឺជា​ក្លិប​​ដែល​ចង់​បាន Achraf Hakimi ។ តែ Inter មាន​ភាគរយខ្ពស់​ជាង​គេ​ក្នុង​ការ​ទទួល​បាន​កីឡាករ​ជម្រើស​ជាតិ​មក​ពី​អាហ្រិ្វកខាងជើង។

តួនាទីរបស់លោក Antonio Conte នៅ Inter ក៏ជាកត្តាចំបងក្នុងការជ្រើសរើសរបស់​កីឡាករ ។ Milan ជាទិសដៅសក្តានុពលរបស់គាត់ ព្រមជាមួយគ្រូបង្វឹក Inter ដោយសន្យាថាឲ្យកីឡាករវ័យ ២១ ឆ្នាំរូបនេះ​លេង​ក្នុង​ជម្រើសកៅអី​១១​នាក់​នៅ​រដូវ​កាល​ក្រោយ។ Achraf ក៏ធ្លាប់ពិចារណាដែរ​ថា Inter ជាក្លឹបដែលមានទម្រង់ដ៏ល្អបំផុតដែលសមនឹងការវិវត្តនៃ​អាជីពរបស់គាត់។ ជម្រើស​យក Bayern Munich គឺ​ជា​រឿង​មួយផ្សេង​ទៀតតែ​ប៉ុណ្ណោះ។

រយៈពេលនៃកិច្ចសន្យា និងកត្តាសេដ្ឋកិច្ចក៏បានដើរតួយ៉ាងសំខាន់ក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តចូលរួមជាមួយ Inter របស់ Hakimi ដែរ ខណៈ​ដែល​ក្លិប​មួយ​នេះសន្យា​ថា ផ្តល់ជូនកិច្ចព្រមព្រៀងមួយ​ដល់​កីឡាករ​សញ្ជាតិ​ម៉ារ៉ុក ៥ ឆ្នាំ ហើយ​ប្រាក់​ឈ្នួល ៥ លានអឺរ៉ូក្នុងមួយរដូវកាល។ ការផ្ទេរនេះក៏បង្កើតឱ្យមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុដល់ Real Madrid ផងដែរ ពី​ព្រោះ Real Madrid រងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយ​សារជំងឺរាតត្បាត Covid-19 ។

កត្តាផ្សេងៗទាំងនេះបានរួមបញ្ចូលគ្នា ដើម្បីមើលឃើញកីឡាកររូបនេះត្រៀមខ្លួនផ្លាស់ទៅលេងនៅក្របខណ្ឌ Serie A ដោយការផ្លាស់ទៅ Inter Milan ហាក់​ដូច​ជាភាគរយខ្ពស់បំផុត​ជាង​ក្លិប​ផ្សេងៗ។

ប្រភព៖ AS English

អត្ថបទ៖ សំណាង មង្គល

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628