បាល់ទាត់

ផ្លូវ​ការ៖ Dean Henderson បន្ត​លេង​នៅ Sheffield United រហូត​ដល់​ចប់​រដូវ​កាល ២០១៩/២០២០

Dean Henderson នឹង​បន្ត​លេង​នៅក្លិប​ Sheffield United រហូត​ដល់​ចប់ Premier League ​រដូវ​កាល​២០១៩/២០២០​នេះបញ្ចប់​ នេះបើ​តាម​ការ​បញ្ជាក់​ពី​ក្លិប​អ្នក​កាប់​ដាវខាង​លើ​ប្រកាស​ក្នុង​គេហទំព័រផ្លូវ​ការរបស់​ខ្លួន។

ក្នុង​សេច​ក្ដី​ប្រកាស​នោះ​ពួក​គេ​សរសេរ​ថា៖ “Chris Wilder has finalised his squad for the remainder of the current extended Premier League campaign. Goalkeeper Dean Henderson will remain at Bramall Lane until the end of the season.មានន័យថា គ្រូ​បង្វឹក​លោក Chris Wilder បាន​បង្ហាញ​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​ដើម្បី​បញ្ជាក់​ពី​ការ​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់ Premier League ដែល​នៅ​សល់។ អ្នក​ចាំ​ទី Dean Hernderson នឹង​បន្ត​នៅ​លេង​ក្នុងកីឡដ្ឋាន​ Bramall Lane​ រហូត​ដល់​ចប់​រដូវ​កាល”។

កុងត្រា​ខ្ចី​ជើងរបស់កីឡាករ​វ័យ២៤ឆ្នាំនឹង​ផុត​កំណត់នៅ​ថ្ងៃ​អង្គារ៍​ ទី​៣០​ខែ​មិថុនា​នេះ ប៉ុន្តែ​ត្រូវ​បន្ត​ថែម​ទៀត​ដោយ​សារ​ការ​ផ្អាកលីគ ​ព្រោះ​តែ​ស្ថានភាព​នៃ​ការ​ឆ្លង​វីរុស​កូវីដ​១៩​។ Hernderson បាន​អភិវឌ្ឍន៍ខ្លួន​ក្លាយ​ជាអ្នក​ចាំ​ទី​ល្អ​បំផុត​ក្នុង Premier League រដូវ​កាល​នេះ​ប៉ុន្តែ​អនាគតរយៈពេល​វែងជាមួយក្លិប​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់។

Manchester United ត្រូវបាន​គេ​រាយការណ៍​នៅតែ​បន្ត​ផ្ដល់ឱកាស​ឲ្យ David De Gea រក្សា​អាជីពចាប់​បាល់​របស់​គាត់​នៅ Old Trafford ជាអ្នក​ចាំ​ទី​ដៃ​ទី​មួយរហូត​ថ្វី​បើសមត្ថភាព​បាន​ធ្លាក់​ចុះមួយ​កម្រិតក៏​ដោយ៕

អត្ថបទ៖ សំណាង មង្គល

ប្រភព៖ Sheffield United

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628