បាល់ទាត់

ពានរង្វាន់​បាល់​ទាត់​ជើង​ឯក​អាស៊ី​ខាងត្បូង SAFF Cup 2020 ពន្យារពេលដល់ឆ្នាំ ២០២១

Dhaka: ពាន​រង្វាន់ The SAFF Cup ដែល​ដាក់​កាល​វិភាគ​គ្រោង​លេង​នៅ​ថ្ងៃ​ទី១៩ដល់​៣០​ខែ​កញ្ញា​នឹង​ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ​ក្រោយ​ដោយ​សារ​ស្ថានភាពការ​រីក​រាល​ដាល​នៃ​ជំងឺ Covid-19 ក្នុង​តំបន់មិន​ទាន់​ធូរស្រាល។

ការសម្រេចចិត្តនេះ បានធ្វើឡើងកាលពីថ្ងៃច័ន្ទនៅឯការប្រជុំតាមអនឡាញ របស់សហព័ន្ធបាល់ទាត់អាស៊ីខាងត្បូងដោយមានអគ្គលេខាធិការ នៃសមាគមបាល់ទាត់របស់ប្រទេសបង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ ម៉ាល់ឌីវ ស្រីលង្កា និងប៊ូតានរួមជាមួយអគ្គលេខាធិការ SAFF លោក Anwarul Huq ។

អគ្គលេខាធិការ SAFF លោក Anwarul Huq បាននិយាយថា៖ “SAFF Cup ត្រូវពន្យារពេលនៅឆ្នាំក្រោយ ដោយសារស្ថានភាពបច្ចុប្បន្ន ហើយយើងនឹងសម្រេចចិត្តនៅប៉ុន្មានថ្ងៃខាងមុខពី​កាល​បរិច្ឆេទដែលត្រូវ​ប្រកួតនៅឆ្នាំក្រោយ” ។

Bangladesh drawn with India, Sri Lanka

” អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស (Md Abu Nayeem) Shohag បានជម្រាបជូនអង្គប្រជុំថា ពួកគេនឹងមិនអាចធ្វើជាម្ចាស់ជើងឯកនៅខែកញ្ញាឬចុងឆ្នាំនេះបានទេដោយសារជំងឺរាតត្បាតក្នុង​ប្រទេស​មិនធូស្រាល។ គាត់បានស្វែងរកគំនិតរបស់អ្នកដទៃ មកគាំទ្រសំណើររបស់ប្រទេសបង់ក្លាដែស ព្រោះពួកគេដឹងថាពួកគេនឹងមិនអាចចូលរួមក្នុងជើងឯកនៅខែកញ្ញាបានទេ ស្រប​ពេលប្រទេស​មួយចំនួន​មមាញឹកប្រកួត​វគ្គ​ជម្រុះ FIFA World Cup Qatar 2022 and AFC Asian Cup China 2023 ដែលប្រកួតនៅខែតុលានិងវិច្ឆិកាខាងមុខ។

លោក Anwarul Huq បានសរុបថា៖“ ដើម្បីសំរេចកាលបរិច្ឆេទថ្មី យើងនឹងពិភាក្សាជាមួយប្រទេសម្ចាស់ផ្ទះ និងអ្នកឧបត្ថម្ភពីព្រោះប្រទេសសមាជិកទាំងអស់ចង់អោយគេជូនដំណឹងអំពីកាលបរិច្ឆេទដែលបានគ្រោងទុកមុនពេលការប្រកួតចាប់ផ្តើម”។

ជម្រើស​ជាតិ​ម៉ាល់ឌីវ​គឺ​ជា​ក្រុមការពារ​ដំណែង​ជើង​ឯក​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុមជម្រើស​ជាតិ​ឥណ្ឌា​ក្នុង​លទ្ធផល​២​ទល់​១​កាល​ពី​វគ្គ​ផ្ដាច់​ព្រ័ត្រឆ្នាំ​២០១៨​ ដោយ​លើក​ពាន​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន៕

ប្រភព៖ AFC

អត្ថបទ៖ ណាត

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628