បាល់ទាត់

Hakimi បដិសេធសំណើ Man United

ខ្សែការពារ​ស្លាប Achraf Hakimi របស់​ Real Madrid បាន​បដិសេធសំណើរបស់ Manchester United បាត់​ទៅ​ហើយ​។ កាសែត​អង់គ្លេស​ the Manchester Evening News បានដក​ស្រង់​របាយការណ៍របស់​កាសែត​អេស្ប៉ាញ AS កាល​ពី​យប់​មិញ។

ចុចអាន៖ នេះ​អាច​ជាមូលហេតុ​ Real Madrid លក់ Achraf Hakimi ទៅ​ឲ្យ​ Inter Milan

Hakimi បាន​ចំណាយ​ពេល​២​ឆ្នាំ​ចុង​ក្រោយ ​លេង​ខ្ចី​ជើង​នៅ Borussia Dortmund បន្ទាប់​ពីគាត់​មិន​អាច​ទាក់ចិត្ត​លោក​ Zinedine Zidane ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ​រូប​គេ​មិន​អាច​ប្រកួតប្រជែង​ជាមួយ Dani Carvajal ក្នុង​តំណែង​ការពារស្លាប​ស្ដាំ​នៅកីឡដ្ឋាន Bernabeu។ ជា​លទ្ធផល! ពេល​នេះ​គាត់កំពុងស្ថិត​លើ​ផ្លូវ​ធ្វើ​ដំណើទៅ​កាន់ក្លិប​អ៊ីតាលី Inter Milan ហើយ​ Red Devils ដែល​ដាក់​សំណើទៅ​នោះ ក៏​ត្រូវ​វបាន​គេរាយការណ៍​ថា​បដិសេធ​បាត់​ទៅ​ហើយ។

ក្រៅ​ពី Manchester United ក្លិប​តើប​បាន​ទទួល​ជើង​ឯក Bundesliga ក្ដៅ​រយៈ​ពេល​៨ឆ្នាំ​ជាប់​គ្នា Bayern Munich ក៏​បាន​ដាក់​សំណើទៅ​ដែរ ប៉ុន្តែ Hakimi ខ្លួន​ឯង​មាន​ជម្រើស​ផ្ទេរ​ទៅ​កាន់​ទឹក​ដី San Siro ទៅ​ហើយ៕

អត្ថបទ៖ សំណាង មង្គល

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628