បាល់ទាត់

Sky Sports: United គ្មានឆន្ទៈចំណាយ​លុយ​លើស​៥០លានផោន​ទិញយក Jadon Sancho នោះ​ទេ

Manchester United បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុងការ​ចំណាយ​លុយ​អស់​ច្រើនបំផុត​៥០លាន​ផោន​ដើម្បី​ចុះកុងត្រា​យក​ Jadon Sancho នេះ​បើ​តាម​សេច​ក្ដី​រាយការណ៍ពី​កាសែត Sky Sports។

បិសាចក្រហម​មាន​ទំនាក់ទំនង​ជិត​ស្និទបំផុត​ជាមួយ Sancho អស់​ពេល​ជា​យូរ​មក​ហើយ ស្រប​ពេល​ខ្សែ​ប្រយុទ្ធស្លាប​រូបនេះក៏​បាន​ដឹង​ថា​រូប​គេ​នឹង​ចាកចេញ​ផង​ដែរ។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ការ​កំណត់​តម្លៃ១១៥លាន​ផោន​ពី​ក្លិប Borussia Dortmund គឺ​ជា​ឧបសគ្គធំ​បំផុត។ មក​ដល់​ពេលនេះ!  Sancho នៅសល់កុងត្រាបច្ចុប្បន្នរបស់ខ្លួនពីរឆ្នាំទៀតលើ ហើយទំនងជាមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីទេ។

ការណ៍នោះ! ទុកឱ្យក្លឹបលេង​នៅក្របខ័ណ្ឌ Bundesliga មួយ​នេះស្ថិតក្នុងស្ថានភាពមិន​សូវ​ស្រួល ព្រោះពួកគេអាចនឹងបាត់បង់កីឡាករ​វ័យ​២០​ឆ្នាំក្នុងកិច្ចព្រមព្រៀងតម្លៃទាបនៅឆ្នាំក្រោយ។ ឥឡូវនេះមន្ត្រីជាន់ខ្ពស់នៅ United មិនមានឆន្ទៈក្នុងការបំពេញតាមលក្ខខណ្ឌរបស់ពួកគេទេ ហើយពួក​គេ​អាច​ត្រឹម​តែក្នុងតម្លៃ ៥០ លានផោនប៉ុណ្ណោះ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628