កីឡាជាតិ

គួច សុកុម្ភៈ កីឡាករអាស៊ានដំបូងគេត្រូវជ្រើសរើសចូលកម្មវិធី Pelegacy អបអរខួប៨០ឆ្នាំស្តេចបាល់ Pele

កីឡាករបាល់ទាត់ជើងចាស់របស់កម្ពុជា គួច សុកុម្ភៈ ត្រូវបានជ្រើសរើសជាមួយកីឡាករល្បីៗ លំដាប់ពិភពលោកដទៃទៀតចូលរួមកម្មវិធី Pelegacy ដើម្បីអបអរខួបកំណើតវីរៈបុរសបាល់ទាត់ពិភពលោក Pele អាយុ ៨០ឆ្នាំ និងការអបអរដល់ជម្រើសជាតិប្រេស៊ីល ដែលទទួលបានជើង​ឯកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ១៩៧០ ទៀតផង។

កម្មវិធី Pelegacy ឬ Hagtag (#Pelegacy) ត្រូវបានបង្កើតឡើងដើម្បីចូលរួមអបអរ ២យ៉ាងរួមមាន៖ ការឈ្នះពានរង្វាន់ក្នុងព្រឹត្តិការណ៍ FIFA World Cup លើកទី៣ របស់ក្រុមជម្រើសជាតិប្រេស៊ីល ក៏ជាលើកចុងក្រោយរបស់វីរៈបុរសបាល់ទាត់ Pele បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ រួមទាំងខួបអាយុ ៨០ឆ្នាំរបស់គាត់ផងដែរ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ខាងមុខ។

កម្មវិធីនេះបានជ្រើសរើសបុគ្គលល្បីៗ ក្នុងវិស័យកីឡាជុំវិញពិភពលោកដើម្បីធ្វើការចូលរួម តាមរយៈការសរសេរសារជូនពរនៅលើអាវក្លិប ឬជម្រើសជាតិផ្ទាល់ដែលកីឡាករនីមួយៗ ហើយនឹងត្រូវបញ្ចូនទៅកាន់ស្តេចបាល់ទាត់ Pele ។ ចំពោះកីឡាកររបស់ក្លិបណាហ្គាវើល គួច សុកុម្ភៈ គឺជាកីឡាករក្នុងតំបន់អាស៊ីអាគ្នេយ៍ដំបូងគេដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីខាងលើ៕

 

*ប្រភពរូបភាពខាងលើៈ គួច សុកុម្ភៈ ! 

ក្រឡេកមើលបុគ្គលល្បីៗ ក្នុងពិភពកីឡាជុំវិញពិភពលោកដែលចូលរួមកម្មវិធី Pelegacy : 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628