បាល់ទាត់

Leroy Sané ផ្ទេរ​ទៅ Bayern Munich រួច​រាល់​ហើយ

Bayern Munich បាន​ទទួល​ជោគជ័យផ្ទេរ​យកខ្សែបម្រើ​ប្រយុទ្ធ Leroy Sané ពី​ក្លិប​លេង​នៅ​ Premier League  Manchester City រួច​រាល់​ហើយ។

ព័ត៌មាន​នេះ បាន​មក​ពី​លោក Christian Falk អ្នក​កាសែត​របស់​ស្ថាប័ន Sport Bild ដែល​សរសេរ​ក្នុង​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​នៅ​ថ្ងៃនេះ។ មិន​ទាន់​មាន​ការ​ប្រកាស​ផ្លូវ​ការ​ពី​ក្លឹបទាំងពីរ​នៅ​ឡើយ​ទេ ប៉ុន្តែគេ​ជឿ​ថា​តម្លៃ​នៃ​កិច្ចព្រមព្រៀង​នេះចន្លោះពី៥០​លាន​អឺរ៉ូ​ទៅ​៥៥លាន​អឺរ៉ូ ហើយ​កីឡាករ​វ័យ​២៤​ឆ្នាំនឹង​ស៊ីញេកុងត្រា​៥​ឆ្នាំ។

ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ចុង​ក្រោយ​នេះ​កុងត្រា​របស់ Sane ហើយជាមួយ City ស្រប​ពេលលោក Pep Guardiola បាន​ទម្លាយ​កាល​ពីសប្ដាហ៍​មុន​ថា​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់គ្មាន​បំណងបន្ត​កុងត្រាថ្មី​នោះ​ទេ។ អតីតកីឡាកររបស់ក្លិប Schalke ម្នាក់នេះអាច​នឹង​ផ្ទេរទៅ ​Bayern កាល​ពី​ឆ្នាំ​មុន​ ប្រសិនបើ​គាត់​មិន​រងរបួសសរសៃពួរធ្ងន់ធ្ងរពេល​លេង​ឲ្យ​ Manchester City ក្នុងពាន Community Shield កាល​ពី​ខែសីហាឆ្នាំមុន។ រដូវ​កាល​នេះ​!រូប​គេ​លេង​បាន​តែ​១១​ប្រកួតប៉ុនណោះក្នុង Premier League​ទល់​នឹង​ Burnley កាលពី​អាទិត្យមុនជាការ​ប្រកួត​ចុង​ក្រោយ។

Sport Bild ក៏​បាន​រាយការណ៍​ទៀត​ថា City គ្មាន​បំណង​ដាក់​ឈ្មោះកីឡាករ​ម្នាក់​នេះ​សម្រាប់​លេង​ពាន UEFA Cchampions League រដូវ​កាល​នេះ​ដែរ ដែល​នវ​សបញ្ជាក់ឲ្យ​ឃើញ​ថា Sane អាច​ទៅ​ហ្វឹកហាត់ជាមួយ Bayern ក្នុង​ខែ​សីហា​ខាង​មុខ​បាន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628