បាល់ទាត់

ផ្លូវការៈ Andrea Pirlo ត្រូវតែងតាំងជាគ្រូបង្គោល Juventus ឈុត U23

ជាផ្លូវការក្លិបសេះបង្កង់ Juventus ប្រកាសតែងតាំងអតីតកីឡាករជួយក្លិបឈ្នះពានលីគកំពូលអ៊ីតាលី ៤ សម័យកាល ពោលគឺលោក Andrea Pirlo ជាគ្រូបង្គោលនៃឈុត U23 ចាប់ពីរដូវកាលក្រោយតទៅ។

អតីតខ្សែបម្រើរួមចំណែកជម្រើសជាតិអ៊ីតាលីគ្រងជើងឯក FIFA World Cup ឆ្នាំ ២០០៦ ខាងលើបច្ចុប្បន្នមានវ័យ ៤១ ឆ្នាំ ខណៈការទទួលតំណែងខាងលើ ជាការងារអាជីពគ្រូបង្វឹកលើកដំបូងផងដែរ។

Andrea Pirlo នឹងជំនួសតំណែងលោក Fabio Pecchia ដែលដឹកនាំឈុត Juventus U23 រដូវកាលនេះពុំសូវបានលទ្ធផលល្អក្នុងក្របខណ្ឌលីគលំដាប់ទី៣ អ៊ីតាលី (Serie C) ពោលដោយកំពុងឈរលេខរៀងទី ១០ ក្នុងចំណោម ២០ ក្លិប ដោយប្រកួតឈ្នះ ៨ លើក ស្មើរ ១២ លើក និងចាញ់ ៧ លើក៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628