បាល់ទាត់

Bruno ជិត​តាមទាន់​កំណត់​ត្រាដ៏​អស្ចារ្យមួយ​របស់ Van Persie នៅ Old Trafford

ទម្រង់​លេងដ៏​សែន​ល្អ​របស់ Bruno Fernandes សម្រាប់​ Manchester United នៅ​តែ​បន្ត​កើត​ឡើង​ក្នុង​ជំនួប​ជាមួយ Brighton កាល​ពី​យប់មិញ​ខណៈ​ដែល​រូប​គេ​រក​បាន​២​គ្រាប់ក្នុង​លទ្ធផល​ជ័យជម្នះ​៣​ទល់​០។

blog_image

នេះ​មានន័យ​ថា​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ជាប់​ទាក់​ទងជាមួយ​គ្រាប់បាល់៨​ហើយ​ក្នុង​ការ​បង្ហាញខ្លួន​៨​ប្រកួត​ក្នុងពាន​រង្វាន់ Premier League ឲ្យ​បិសាចក្រហម​ដេល​ក្នុង​នោះ​គឺ​ស៊ុត​បញ្ចូលទី៥​គ្រាប់​និង​បញ្ជូនបាល់​បាន​៣​ដង។

Robin van Persie គឺ​ជាកីឡាករលេង​នៅ Old Trafford តែ​ម្នាក់​គត់(អាច​ត្រូវបំបែក)ដែល​ជាប់​ទាក់ទង​ក្នុង​ការ​រក​គ្រាប់បាល់​ពេល​ដែល​រូប​គេ​ផ្ទេរចូល​កាល​ពី​ឆ្នាំ2012-2013 ដោយ​រក​បាន​៩​គ្រាប់​ក្នុង​៩​ប្រកួត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628