បាល់ទាត់

ក្លិប Manchester City នឹងផ្ដល់ព័ត៌មាននានាជាភាសាខ្មែរសម្រាប់អ្នកគាំទ្រនៅកម្ពុជា

ក្លិបបាល់​ទាត់​អង់គ្លេស​ Manchester City បាន​ប្រកាស​និង​សរសេរ​ក្នុង​ទំព័រហ្វេសបុកផ្លូវការរបស់​ខ្លួន​ថា ​នឹង​ផ្ដល់ព័ត៌មានជា​ភាសាខ្មែរ​សម្រាប់​អ្នក​គាំទ្រ​នៅ​កម្ពុជា។

ពួក​គេ​បាន​សរសេរក្នុង​ទំព័រហ្វេសបុករបស់​ខ្លួនបែបនេះ៖“សួស្តីប្រិយមិត្ត! យើងខ្ញុំមានសេចក្តីរីករាយសូមប្រកាសថាយើងខ្ញុំនឹងបង្កើតការងាររបស់យើងបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យក្លាយជាក្លឹប Premier League ដំបូងគេ ដែលផ្តល់ព័ត៌មានសំខាន់ៗទៀងទាត់ជាភាសាខ្មែរ!”។

Image may contain: 3 people, people standing and outdoor

នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែលក្លិបធំ​បំផុត​មួយ​ក្នុង​ពិភពលោក​នឹង​មាន​ព័ត៌មាន​ឬ​សារ​ជាភាសាខ្មែរ​សម្រាប់​អ្នក​គាំទ្ររបស់​ពួក​គេ​នៅកម្ពុជា៕

ប្រភពរូបភាព៖ Manchester City

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628