បាល់ទាត់

កីឡាករមានជាងគេក្នុងលោក និងជាក្មួយស្តេចប្រុ៊យណេ ត្រៀមចាកចេញពី Leicester City

កីឡាករខ្សែបម្រើប្រចាំក្លិប Leicester City និងរដូវកាលនេះបង្ហាញខ្លួនក្នុងឈុត Leicester City U23 ពោលគឺ Faiq Bolkiah ដែលត្រូវគេស្គាល់ថាជាកីឡាករមានទ្រព្យសម្បត្តិជាមួយគ្រួសារមានជាងគេបំផុតក្នុងលោក បានកំពុងត្រៀមរៀបបង្វិចចាកចេញទៅរកទ្រនំថ្មីនារដូវកាលថ្មីខាងមុខ។

កីឡាករប្រធានក្រុមជម្រើសជាតិប្រ៊ុយណេវ័យ ២២ ឆ្នាំរូបនេះបានចូលរួមជាមួយក្លិបកញ្ជៀងខៀវ Leicester City តាំងពីឆ្នាំ ២០១៦ ជាមួយការចុះកិច្ចសន្យាដំបូងនាគ្រានោះមានសពុលភាពរយៈពេល ៣ ឆ្នាំ។ ចូលមកដល់រដូវកល ២០១៩/២០២០ នេះផ្ទាល់រូបគេក៏សម្រេចបន្តកិច្ចសន្យា ១ រដូវកាលទៀត ប៉ុន្តែនៅតែមិនមានឳកាសបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ។

ទាំងនេះជាមូលហេតុចម្បងមួយ ដែលរុញច្រានឲ្យក្មួយបង្កើតរបស់ស្តេចស៊ុលដង់នៃប្រទេសប្រ៊ុយណេខាងលើ បានបដិសេធបន្តកិច្ចសន្យាថែមទៀត មានន័យថាអាចនឹងស្វែងរកក្លិបថ្មីដើម្បីឈរជើង និងចាប់ឳកាសបង្ហាញសមត្ថភាពនារដូវកាលបន្ទាប់ ២០២០/២០២១ ។

គួរបញ្ជាក់ផងថា Faiq Bolkiah ដោយមានសាច់ឈាមជាខ្សែស្រឡាយនៃរាជវង្សប្រទេសប្រ៊ុយណេ កីឡាកររូបនេះមានទឹកប្រាក់គ្រួសារសរុបជាង ២០ ពាន់លានដុល្លារ ដែលនាំឲ្យរូបគេជាកីឡាករមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628