បាល់ទាត់

Arsenal ចង់​បាន​ Thiago Silva ចាប់​ដៃគូក្នុងតំបន់​ការពារកណ្ដាល​ជាមួយ David Luiz

របាយការណ៍​ពី​កាសែត​បារាំង​មួយបាន​ឲ្យ​ដឹង​ថាក្រុមកាំភ្លើងធំ Arsenal មាន​បំណង​ចង់​នាំ​ខ្សែ​ការពារ​កណ្ដាល​ប្រកបដោយ​បទពិសោធន៍ជម្រើស​ជាតិ​ប្រេស៊ីល Thaigo Silva មក​ចាប់​ដៃគូជាមួយអតីតមិត្តរួម​ក្រុម PSG និង​ជម្រើស​ជាតិ​ប្រេស៊ីល​ David Luiz ក្នុង​រដូវ​កាល​ក្រោយ​ហើយពួក​គេរំពឹង​ថា​កីឡាកររូបនេះ​នឹង​ក្លាយ​ជាផ្នែកមួយដ៏សំខាន់។

Silva ដែល​នឹង​ឈាន​ដល់​វ័យ៣៦ឆ្នាំ​នៅ​សីហា​ខាង​មុខ​នឹង​ចាក​ចេញ​ពីក្រុម​ជើង​ឯក Ligue 1 Paris Saint-Germain ពេល​ចប់​រដូវ​កាល២០១៩/២០២០​ បន្ទាប់​ពី​ចំណាយ​ពេល​ដ៏​ជោគជ័យអស់​រយៈ​ពេល៨ឆ្នាំជាមួយក្លិបយក្សបារាំងមួយនេះ។ អតី​ខ្សែការពារក្លិប​ AC Milan រូបនេះ​ជា​កីឡាករ​ទំនេរ​ហើយ​ក្លិប​ណាម័​អាច​យក​ទៅ​លេង​ដោយ​មិន​អស់​លុយពេល​ពាន​រង្វាន់ Champions League របស់ PSG បញ្ចប់។

កាសែត Le10Sport បានរាយការណ៍​ថា​គ្រូ​បង្វឹកក្រុមកាំភ្លើងធំ​លោក Mikel Arteta បាន​ទាក់ទង Silva រួច​ទៅ​ហើយ​អំពី​ការ​ផ្ទេរ​នេះ។ គេជឿថាមិត្តរួមក្រុមជម្រើស​ជាតិប្រេស៊ីល David Luiz កំពុងបំពេញតួនាទីជាអន្តរការីរវាងក្លឹបនិង Silva ខណៈដែលក្លឹបនៅ Premier League ផ្សេងទៀតរួមទាំង Everton ក៏​ចង់​បាន​ហត្ថលេខារបស់គាត់។

Arsenal 'In Talks' With Thiago Silva Over Free Transfer, With David Luiz Playing Big Part In Potential Deal

ជាការពិតណាស់! David Luiz បានចុះកិច្ចសន្យាថ្មីមួយឆ្នាំបន្ថែមនៅកីឡដ្ឋាន Emirates កាលពីសប្តាហ៍មុន ដែលករណី​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Arsenal ហួស​ចិត្ត​យ៉ាង​ខ្លាំង។ ប៉ុន្តែការផ្ទេរដ៏​មានសក្តានុពលរបស់ Thiago Silva ដែលធ្លាប់បានបង្ហាញខ្លួនចំនួន ៨៩ ប្រេស៊ីល ប្រាកដជាត្រូវបានឆ្លើយតបដោយវិជ្ជមានឡើងវិញ។ ដូចដែលបានរៀបរាប់ខាងលើក្លឹបនៅ Premier League មួយផ្សេងទៀត ដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Silva គឺ Everton ដែលត្រូវបានគ្រប់គ្រងដោយអតីតគ្រូបង្វឹករបស់ Silva គឺលោក Carlo Ancelotti ។

មានសេចក្តីរាយការណ៍កាលពីដើមខែនេះថា ក្លិប Everton បានបើកកិច្ចពិភាក្សាជាមួយខ្សែការពារជុំវិញការផ្ទេរដោយគ្មានតម្លៃ​ខ្លួន។ ហើយយោងទៅតាមអ្នកជំនាញផ្នែកផ្ទេរកីឡាករលោក Nicolo Schira លោក Ancelotti  នឹងក្លាយជាកត្តាសម្រេចចិត្តដ៏​ធំ​មួយ ទោះបីជាក្រុម Arsenal ចូល​មក​រារាំងកិច្ចព្រមព្រៀង​ក៏​ដោយ៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628