បាល់ទាត់

Aubameyang បំបែកកំណត់ត្រាប្រវត្តិសាស្ត្រប្រចាំ Arsenal ក្រោយលត់ Norwich ៤-០ យប់មិញ

ក្នុងការប្រកួតប្រចាំសប្តាហ៍នៃក្របខណ្ឌ Premier League កាលពីរាត្រីមិញនេះ ក្លិបកាំភ្លើងធំ Arsenal ទទួលបានជ័យជម្នះលើភ្ញៀវ Norwich City ដោយលទ្ធផល ៤ទល់០ ក្នុងនោះក៏មានការបំបែកកំណត់ត្រាពិសេសមួយប្រចាំក្លិបម្ចាស់ផ្ទះពីសំណាក់កីឡាករ Pierre-Emerick Aubameyang រួមផង។

ការប្រកួតនៅកីឡដ្ឋាន Emirates កីឡាករជម្រើសជាតិហ្គាបង់ Pierre-Emerick Aubameyang បានដើរតួនាទីសំខាន់ ដោយរកបាន ២ គ្រាប់ និងបញ្ចូនបាល់ឲ្យដៃគូបាន ១ ថែមទៀត។ ចំណែក ២ គ្រាប់ទៀតរកបានដោយកីឡាករ Granit Xhaka និង Cedric Soares 

២ គ្រាប់យប់មិញនេះរបស់កីឡាករវ័យ ៣១ ឆ្នាំខាងលើង បានបំបែកកំណត់ត្រាពិសេសមួយប្រចាំប្រវត្តិសាស្ត្រក្លិប Arsenal ពោលបានក្លាយខ្លួនជាកីឡាកររបស់ក្លិបនេះ រកគ្រាប់បាល់លើសពី ៥០ គ្រាប់ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសលឿនជាងគេ ឬការបង្ហាញខ្លួនតិចជាងគេ។

បង្ហាញខ្លួន ២ រដូវកាលកន្លះមកនេះ Pierre-Emerick Aubameyang បានរកគ្រាប់បាល់សរុប ៦៣ គ្រាប់ ក្នុងការបង្ហាញខ្លួនគ្រប់ព្រឹត្តិការណ៍ឲ្យ Arsenal សរុប ១០១ លើក ក្នុងនោះរកបាន ៥១ គ្រាប់គិតទាំងយប់មិញ ក្នុងការបង្ហាញខ្លួន ៧៩ លើកក្នុងក្របខណ្ឌ Premier League ។

ខាងក្រោមនេះជាកំណត់ត្រាកីឡាករទាំង ៥ រូបរកបាន ៥០ គ្រាប់ធៀបនឹងចំនួននៃការបង្ហាញខ្លួនតិចជាងគេប្រចាំក្លិប Arsenal ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស : 

1. Pierre-Emerick Aubameyang – បង្ហាញខ្លួន ៧៩ លើក

2. Thierry Henry – បង្ហាញខ្លួន ៨៣ លើក

3. Ian Wright – បង្ហាញខ្លួន ៨៧ លើក

4. Alexis Sanchez – បង្ហាញខ្លួន ១០១ លើក

5. Oliver Giroud – បង្ហាញខ្លួន ១១៣ លើក ៕ 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628