បាល់ទាត់

ត្រៀមខ្លួន AFC U19 ម៉ាឡេស៊ី ក៏ត្រៀមបញ្ចូនយុវជនទៅលេងមិត្តភាពនៅទួរគី និងបារាំង

ក្រុមជម្រើសជាតិម៉ាឡេស៊ីឈុត U19 អាចនឹងធ្វើដំណើរទៅលេងពានរង្វាន់មិត្តភាពអន្តរជាតិ នៅឯប្រទេសទួរគី និងប្រទេសបារាំង នាតំបន់អឺរ៉ុប ដើម្បីជាការត្រៀមខ្លួនចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ AFC U19 Championship ឆ្នាំ២០២០ នាប្រទេសអូប៊េគីស្ថាន នាពេលខាងមុខ។

តាមការបញ្ជាក់ពីច្បាស់លាស់ពីលោក Datuk Kamarul Ariffin Shahar អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិម៉ាឡេស៊ី U19 បានថ្លែងឲ្យដឹងថា សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ពិតជាទទួលបានសំណើខាងពានរង្វាន់យុវជនមិត្តភាពអន្តរជាតិ ដែលគ្រោងនឹងរៀបចំនៅប្រទេសទួរគី និងប្រទេសបារាំង ក្នុងឆ្នាំ២០២០ ពិតប្រាកដមែន។

បច្ចុប្បន្នភាពខាងជម្រើសជាតិម៉ាឡេស៊ី U19 នឹងត្រៀមខ្លួនចូលពិភាក្សាលើកិច្ចការទាំងនេះជាមួយសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ដើម្បីបន្តសុំយោបល់ពីក្រុមប្រឹក្សាសន្តិសុខជាតិម៉ាឡេស៊ីរួមផងដែរ ពីព្រោះបច្ចុប្បន្នភាពពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាលពិបាកដោយសារជំងឺរាតត្បាត COVID-19 ។

ក្នុងព្រឹត្តិការណ៍ AFC U19 Championship ម៉ាឡេស៊ី ស្ថិតនៅក្នុងពូល D រួមជាមួយ យេម៉ែន តាជីគីស្ថាន និងកាតា ខណៈនឹងរៀបចំឡើងនៅប្រទេសអូប៊េគីស្ថាន ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ខាងមុខ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628