បាល់ទាត់

Pep និយាយលើករណី​ត្រឡប់​មក​វិញរបស់ Sancho ៖ វាមិនដែល! បើគាត់​សម្រេច​ចាកចេញ​ហើយ គាត់​មក​វិញ​ធ្វើ​អី?

លោក Pep Guardiola បានបដិសេធ​ចុះ​កុងត្រា​យក​អតីតខ្សែប្រយុទ្ធស្លាប Manchester City កីឡាករ Jadon Sancho ដើម្បី​យក​មក​ជំនួស​ Leroy Sane ។

Sancho មាន​វ័យ​២០​ឆ្នាំមាន​ទំនាក់​ទំនង​ផ្ទេរ​ចេញ​ពី Borussia Dortmund ក្នុង​ទីផ្សារ​ដោះដូរកីឡាករ​ហើយ​ក្របខ័ណ្ឌ Premier League គឺ​ជា​ទ្រនំ​ថ្មី​របស់​គាត់​ក្រោយ​ក្លិប​មួយចំនួន​លេង​នៅ​ក្នុង​នោះ​ដូចជា Machester United និង​ Chelsea ជា​ជម្រើស​របស់​គាត់។

ពេល​នេះ​ City កំពុង​កាន់​កន្រ្តកចូល​ផ្សារ​រក​ទិញ​កីឡាករថ្មី​ដេល​លេង​ក្នុង​ដំណែង​ប្រយុទ្ធស្លាប​ជំនួស​ Sane ដែល​ចាក​ចេញ​ទៅ Bayern Munich ក្នុង​តម្លៃ​៤៩លាន​អឺរ៉ូ(៤៥លានផោន/៥៥លាន​ដុល្លារ)ហើយ​ប្រាក់ ១១លាន​អឺរ៉ូ(១០លានផោន​/១២លាន​ដុល្លារ)ផ្សេង​ទៀត​ជា​ប្រាក់​បន្ថែម​នានា ។ Sancho ចាក​ចេញ​ពីកីឡដ្ឋាន Etihad Stadium កាល​ពី​ឆ្នាំ​២០១៧​ក្រោយ​គ្មាន​កៅអី​លេង​សូម្បី​តែមួយ​ប្រកួត​ ទោះ​បី​ជា​រូបគេ​ធ្លាប់​មាន​អ្នក​ជំនាញ​រំពឹង​ថា ​ជា​កីឡាករមាន​សក្ដានុពលក៏​ដោយ។

ពេល​នេះ​លោក Pep គ្មាន​គោលបំណងយក​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​មក​វិញ​នោះ​ទេ។ សម្ដី​របស់​លោក​ត្រូវ​គេហទំព័រ Goal.com ស្រង់​មក​មាន​អត្ថន័យបែបនេះ៖” គាត់​សម្រេច​ចិត្ត​ចាក​ចចេញហើយ ហេតុអ្វីគាត់​គួរ​តែ​ត្រឡប់​មក​វិញ? ពេល​ដែល​គាត់​សម្រេច​ចិត្ត​ផ្ទេរ​ទៅ Dortmund គាត់​នឹង​មិន​មក​វិញ​នោះ​ទេ ។ វា​មិនមែន​ជា​រឿង​ដែលត្រឹមត្រូវ( make no sense)”។

“ប្រសិន​បើ​គាត់​បាន​ចង់​ចាក​ចេញ​ទៅ​ហើយ​ ខ្ញុំ​គួរ​តែ​និយាយបែបនេះ​ទៅ​ចុះ! គាត់​គួកុំមក​វិញ​អី”។

” វា​ផ្នែក​មួយ​នៃ​ដំណើរការ។​យើង​ចូល​ចិត្ត​កីឡាករ​ដេល​ស្នាក់​នៅ​ជាមួយ​យើង​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​ប៉ុន្តែ​យើង​ត្រូេះ​តែ​រក​អ្នក​ជំនួស​ពួក​គេ​ជាមួយ​នឹង​កីឡាករ​ថ្មី”៕

អត្ថបទ៖ សំណាង មង្គល

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628