បាល់ទាត់

Ole និយាយពី​ Greenwood៖” ជាក្មេងពិសេសម្នាក់ដែល​ត្រូវ​តែថែរក្សា”

គ្រូបង្វឹក​ក្រុម Manchester United លោក​ Ole Gunnar Solskjaer បាននិយាយការ​រីកលូតលាស់​នៃ​គុណភាព​លេង​បាល់​របស់ Masson Greenwood ក្នុង​ការ​ប្រកួតដែល​ Manchester United យក​ឈ្នះ​ក្រុម Brighton & Hove Albion។

និយាយក្នុង​វេបសាយផ្លូវការរបស់ក្លិប​ គាត់​បានពន្យល់ថា៖” គាត់​កាន់​តែ​ប្រសើរឡើងៗ​អ្នក​អាច​ឃើញការ​លេង​របស់​គាត់ ហើយ​គឺ​កំពុងតែរីកចម្រើនបន្តិច​ម្ដងៗ។ គាត់​ទើប​មាន​វ័យ​១៨​ឆ្នាំ​ ដូច្នេះ​ហើយ​ខ្ញុំចង់ឃើញ​ល្អ​លើស​ហ្នឹង​ទៀត​ពី​គាត់។ ខ្ញុំបាន​និយាយ​កាល​ពី​មួយឆ្នាំ​មុន​ហើយ​ថា​ដរាប​ណា​មាន​គាត់​ឡើងចុះៗ​ក្នុង​ប្រអប​គ្រោះថ្នាក់​គឺ​គាត់​នឹង​បង្កើតឱកាស​សម្រាប់​ពួក​យើងហើយ”។

” ពិត​ណាស់! ពិត​ជា​រីករាយមែន​ទែន ពេល​ដែល​គាត់​អាច ចេញក្រៅ​ ចូល​ក្នុង​ហើយ​ប្រើ​ប្រាស់​បាន​ទាំង​ជើង​ស្ដាំ​និង​ជើង​ឆ្វេង។ គាត់​មាន​ទេពកោសល្យពិសេស គឺ​ជា​ក្មេង​ម្នាក់​ដែលយើងនឹង​ត្រូវ​ថែករក្សា ព្យាយាម​អភិវឌ្ឍន៍​គាត់​ឲ្យ​ដល់​កំពូល​ និងទៅ​ជា​កីឡាករ​កំពូលម្នាក់”។

“ពិតណាស់! គាត់​លេង​បាន​ល្អ​ពេល​នេះ ប៉ុន្តែគាត់​នៅ​ក្មេង​នៅ​ឡើយ។ គាត់​មាន​រឿងជា​ច្រើន​ត្រូវ​រៀន។ គាត់​ក៏​ដឹង​ដែរ ប៉ុន្តែយើងនឹង​ទទួល​បាន​កីឡាករ​មាន​ទេពកោសល្យដ៏​ពិសេសនា​ពេល​អនាគតដ៏​ខ្លី”។

Greenwood ស៊ុត​បញ្ចូល​ទី​បានមួយ​គ្រាប់​យ៉ាង​ល្អ​ហើយ​មួយ​គ្រាប់​នេះបាន​ធ្វើឲ្យ​អ្នក​គាំទ្រ​សរសើរ​យ៉ាង​ខ្លាំង។ ក្រៅ​ពី​នេះ​រូប​គេបញ្ជូនបាល់ឲ្យ​ Bruno ស៊ុត​គ្រាប់​ទី​ហើយ​ការ​ប្រកួត​នេះ​រូប​គេ​លេង​ពេញ​៩០​នាទី​តែ​ម្ដង៕

ប្រែសម្រួអត្ថបទ៖ សំណាង មង្គល

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628