កីឡាជាតិ

ផ្លូវការៈ និមិត្តសញ្ញាព្រឹត្តិការណ៍ SEA Games ឆ្នាំ ២០២៣ នៅកម្ពុជា

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដាក់បង្ហាញនិមិត្តសញ្ញាផ្លូវការ នៃសម្រាប់តំណាងក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ ២០២៣ និងព្រឹត្តិការណ៍កីឡាករជនពិការអាស៊ីអាគ្នេយ៍ Para Games ឆ្នាំ ២០២៣ ផងដែរ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី ១ ឆ្នាំ ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ ឬត្រូវហៅកាត់ខ្លី CAMSOC ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ស៊ីហ្គេម ឆ្នាំ ២០២៣ រួមទាំងកិច្ចការមួយចំនួនទៀត ដែលបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០៕

ខាងក្រោមជានិមិត្តសញ្ញាផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ទាំងពីរ ដែលនឹងរៀបចំនៅប្រទេសកម្ពុជាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅឆ្នាំ ២០២៣ : 

 

*រូបភាពៈ CAMSOC! 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628