បាល់ទាត់

ផ្លូវការ៖ Angel Gomes ចាក​ចេញ​ពី Manchester United ហើយ

ក្លិប​បិសាចក្រហម Manchester United បាន​បញ្ជាក់ឲ្យ​ដឹង​ថា Angel Gomes មិន​បាន​បន្ត​កុងត្រា​ជាមួយ​ក្លិប​នោះ​ទេ​ អីចឹង​ហើយ ​រូប​គេ​ចាក​ចេញ​ពី​ក្លិប​ជា​ផ្លូវ​ការ​តែ​ម្ដង។

កីឡាករ​វ័យក្រោម​១៩​ឆ្នាំរូបនេះមក​ចូល​រួម​ជាមួយបិសាចក្រហមតាំង​ពី​ក្មេងហើយ​លេង​ក្នុង​ឈុត​ U​ស្ទើ​គ្រប់​កម្រិត​មុន​ពេល​ក្លាយ​ជាកីឡាករ​កើត​ឆ្នាំ​២០០០ដំបូង​ដែល​បង្ហាញខ្លួនក្នុង​ឈុត​ធំ​ដោយ​ប្ដូរ​ចូល​ជំនួស Wayne Rooney ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​កាល​ពី​រដូវ​កាល​២០១៦/២០១៧​ទល់​នឹង​ក្រុម Crystal Palace។ នេះ​មានន័យថា គាត់​បាន​ក្លាយជា​កីឡាករ​វ័យក្មេងបំផុត​ចាប់​តាំង​ពី លោក Duncan Edwardsចូល​លេង​ក្នុង​អាជីព​លើក​ដំបូងឲ្យ​ក្លិប​ ហើយ​ក្រោយមក​គាត់​ទទួលបាន​ពាន​រង្វាន់ Jimmy Murphy Young Player of the Year award។

MANCHESTER, ENGLAND – JANUARY 11: Angel Gomes of Manchester United during the Premier League match between Manchester United and Norwich City at Old Trafford on January 11, 2020 in Manchester, United Kingdom. (Photo by Catherine Ivill/Getty Images)

ខ្សែបម្រើប្រយុទ្ធ​រូបនេះ​បង្ហាញខ្លួន​ជាមួយ​ឈុតធំ​បាន​១០​ប្រកួត​​ចូល​លេង​ជម្រើសដំបូង​បាន​៣​ប្រកួត ហើយ​ការ​ប្រកួត​ទាំងអស់​ក្នុងពាន Europa League។ ការ​បង្ហាញខ្លួន​លើក​ចុង​ក្រោយ​គឺ​ក្នុង​ការ​ប្រកួត​ដែល Man Utd ឈ្នះ​ក្រុម​ Norwich City ទល់​០​ក្នុងកីឡដ្ឋាន Old Trafford នៃ​ពានរង្វាន់ Premier Leagueកាល​ពី​ខែមករា៕

ប្រភព៖ Manchester United 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628