បាល់ទាត់

៥ ប្រទេសចុងក្រោយដាក់ពាក្យដណ្តើមសិទ្ធិម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ ២០២៧

សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានដាក់បង្ហាញបេក្ខភាពទាំង ៥ ប្រទេសចុងក្រោយ ដែលបានដាក់ពាក្យដើម្បីប្រជែងគ្នាដណ្តើមសិទ្ធិជាម្ចាស់ផ្ទះព្រឹត្តិការណ៍កំពូលលំដាប់ទ្វីបអាស៊ី AFC Asian Cup នាឆ្នាំ ២០២៧ ។

ចំពោះប្រទេសទាំង ៥ ដែលជាប់ជាបេក្ខភាពចុងក្រោយ សម្រាប់ឈរឈ្មោះឲ្យគេបោះឆ្នោតនាពេលខាងមុខរួមមាន ឥណ្ឌា កាតា អឺរ៉ង់ អូប៊េគីស្ថាន និងអារ៉ាប៊ីសាអូឌីត ។ ចំពោះការបោះឆ្នោតសម្រេចជាផ្លូវការ នឹងរៀបចំឡើងនៅក្នុងឆ្នាំ ២០២១ ខាងមុខ។

ចំណែកព្រឹត្តិការណ៍ AFC Asian Cup ដដែលឆ្នាំបន្ទាប់ ២០២៣ នឹងរៀបចំឡើងនៅប្រទេសចិន ក្នុងចន្លោះពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ ២០២៣ ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628