បាល់ទាត់

អ្នកគាំទ្រ Man Utd ម្នាក់ត្រូវមេបណ្ដេញ​ចេញ​ពី​ការងារ​ក្រោយ​ថត​រូបជាមួយកីឡាករ Man City

អ្នកគាំទ្រក្លិបបិសាចក្រហម Manchester United ម្នាក់​ត្រូវ​បាន​បណ្ដេញ​ពី​ការងារ​ជា​កម្មករធ្វើ​ផ្លូវ​ បន្ទាប់​ពី​រំលោភគម្លាតសុវត្ថិភាពសង្គម ​ដោយ​ថត​រូប​ជាមួយ​ខ្សេ​ប្រយុទ្ធស្លាប Riyad Mahrez របស់ Manchester City។

គាត់​មាន​ឈ្មោះ​ថា Craig Willis ​ត្រូវ​បាន​គេ​ឃើញ​ថត​រូបសែលហ្វី​នៅ ថ្ងៃ​ធ្វើ​ចូល​ធ្វើ​ការ​ដំបូង​ក្នុងអាផាតមិនទំនើបថ្មីមួយ ​ហើយ​គាត់​បានថត​កៀកគ្នាបន្តិច​ហើយ។​រូបនេះ​បាន​ថ្វើ​ឲ្យ​មេ​របស់​គាត់​មិនសប្បាយចិត្ត​ហើយ​ក៏​ប្រាប់​ថា​មិនចាំបាច់​មក​ធ្វើ​ការ​ទៀត​ទេ។ Willis បាននិយាយ​ក្នុង​កាសែត The Sun អំពី​ឧបទ្ទវហេតុនោះ​ថា៖

“ ខ្ញុំគិតថាវាហួសពីបទបញ្ជាពិតមែន។ Mahrez ហាក់ដូចជាហាក់​ដូច​ជាពេញ​ចិត្ត​ណាស់​ចំពោះរូបនេះ។ គាត់បាននិយាយថា “បាទគ្មានបញ្ហាទេ” ។

“ ខ្ញុំមានរូបថតនេះ​ពិត​មែន – បន្ទាប់មកខ្ញុំទទួលទូរស័ព្ទតេចូលមកតាមផ្លូវ។ ខ្ញុំបានផ្ញើររូបថត Selfie នោះសម្រាប់មិត្តជិតស្នីទរបស់ខ្ញុំ – គាត់គឺជាអ្នកគាំទ្រ Man City ។ វាជាឱកាសកម្រហើយអ្នកមិនអាចឃើញមនុស្សបែបនេះរាល់ថ្ងៃ​នោះទេ។ “

រឿងនេះមើលទៅដូចជាអាក្រក់និងអយុត្តិធម៌ណាស់សម្រាប់គាត់ ប៉ុន្តែក្នុងនាមជាអ្នកគាំទ្រ United អ្នកមិនគួរថតរូបជាមួយកីឡាករមក​ពីក្លិបប្រកួតប្រជែងនោះទេ។ គ្រាន់តែសង្ឃឹមថា​ នេះជាមេរៀនមួយ ហើយអនុវត្តតាមវិធានការណ៍ឃ្លាតឆ្ងាយពីសង្គមជាអតិបរមា រាល់ពេលដែលនៅជុំវិញកីឡាកររបស់ Man City។

អត្ថបទ៖ សំណាង មង្គល

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628