បាល់ទាត់

Kiatisuk ថា​មានវៀតណាមឱកាស​ឡើង​ទៅផុត​ពូល G ច្រើន​ជាង​ថៃ​ក្នុង​ World Cup

អតីតគ្រូ​បង្វឹក​ថៃ​លោក Kiatisuk Senamuang បាន​និយាយ​ថា​ក្រុមជម្រើស​ជាតិ​វៀតណាម ​មាន​ផលចំណេញ​ច្រើន​ជាង​ថៃ​ក្នុង​ពូល G ក្នុង​ការ​ប្រកួត​ជម្រុះពាន​រង្វាន់ World Cup 2022 ជុំ​ទី​២។

នៅក្នុងកម្មវិធីបាល់ទាត់ថៃថ្មីៗនេះ អតីតគ្រូបង្វឹកលោក Kiatisak បានធ្វើអត្ថាធិប្បាយអំពីស្ថានភាពនៃការប្រកួតជម្រុះក្នុងពូល G World Cup ឆ្នាំ ២០២២។ អតីតកីឡាករ HAGL បាននិយាយថាជម្រើសជាតិវៀតណាម គឺជាក្រុមដែលមានគុណសម្បត្តិច្រើនជាងគេបំផុតប៉ុន្តែឱកាសរបស់​ក្រុម ‘Changsuek’ នៅតែអាចធ្វើទៅបាន។

” នៅក្នុងពូល G វៀតណាមគឺជាក្រុមដែលមានគុណសម្បត្តិច្រើនជាងគេ ព្រោះ V-League វិលត្រឡប់មកវិញលឿន ដូច្នេះកីឡាកររបស់លោក Park មានលក្ខខណ្ឌលេងច្រើនជាងគូប្រកួតរបស់ខ្លួនហើយក៏មានពេលវេលាច្រើនក្នុងការប្រមូលផ្តុំនិងហាត់ផងដែរ។

“ទោះយ៉ាងណា! ក្រុមជម្រើសជាតិថៃនៅតែមានឱកាសបន្ត ព្រោះគ្រូនិងកីឡាករអាចឈ្នះការប្រកួតក្នុងផ្ទះ ២ ទល់នឹងឥណ្ឌូនេស៊ី និងម៉ាឡេស៊ីនិងមានយ៉ាងហោចណាស់ទទួលបាន ១ ពិន្ទុទល់នឹងអារ៉ាប់រួម។ “

បច្ចុបុ្បន្ន! វៀតណាម​កំពុង​ឈរ​កំពូល​តារាង​ពូល G មាន​១១​ពិន្ទុ​ក្រោយ​ឈ្នះ​៣​ប្រកួត​និង​ស្មើ​២​ប្រកួត។ ថៃ​ឈរលេខ​៣​មាន​៨​ពិន្ទុ។លោក Nishino ចាំបាច់​យក​ឈ្នះ​ការ​ប្រកួត​ដេល​នៅ​សល់​ឬ​ក៏​សន្សំ​ឲ្យ​បាន​៧​ពិន្ទុ​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត។ ទន្ទឹម​នឹង​នេះ លោក Park និង​កីឡាកររបស់​គាត់​ត្រូវ​ការ​តែ​៤​ឬ​៦​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​ឬឬទល​បាន​កៅអី​ទៅ​វគ្គ​បន្ទាប់៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628