បាល់ទាត់

គ្រូ​បង្គោលបណ្ដោះអាសន្នបឹង​កេត​ត្រៀម​បែបណាសម្រាប់​ជំនួបជាមួយជាមួយសូលទីឡូអង្គរក្នុង​ Cambodian League ចុងសប្ដាហ៍នេះ?

បឹង​កេត​អេហ្វស៊ី​នឹង​ត្រូវ​ទទួល​ក្រុមមាន​មូលដ្ឋាន​មក​ពី​ទឹក​ដី​អង្គរ សូលទីឡូ​ក្នុង​ការ​ប្រកួតសប្ដាហ៍ទី៦ នៃ​ពាន​រង្វាន់ Metfone Cambodian League ខណៈមុន​ជំនួប​នេះ​មក​ដល់លោក គីម ភក្ដី​បាន​អំពី​ការ​ត្រៀម​ខ្លួនសម្រាប់​ជំនួប​ដ៏សំខាន់​នេះ​និង​ដំណើរការ​ដទៃ​ទៀត​នៃ​រៀប​ចំក្រុម។

“​ការ​ប្រកួត​ក្នុងពាន​រង្វាន់ Metfone Cambodian League បាន​ត្រឡប់​មក​ហើយ​។​ទាំង​ខ្ញុំ​ទាំងកីឡាករ​ពិត​ជា​រីករាយហើយ​ពួក​យើង​បាន​ត្រៀមខ្លួនរួចរាល់​សម្រាប់​ជំនួប​នេះ។ នៅ​ពេល​ដែល​ការ​ប្រកួត​បាន​ត្រឡប់​មក​វិញ កីឡាករដែល​ទន្ទឹម​រង់ចាំនឹងញ៉ាំងឲ្យ​ការ​ប្រកួតកាន់​តែ​ខ្លាំងក្លារមិនខាន។

“បើ​កលទ្ធផលមិន​ល្អ វា​ជា​ការ​ទទួល​ខុស​ត្រូវរបស់​ខ្ញុំ​ដែល​ជា​គ្រូ​បង្គោល។ ខ្ញុំ​មិន​ដាក់បន្ទុក​ទៅ​លើ​កីឡាករ​ឬ​ពេល​វេលា​ហើយ​អ្វី​ដែល​ខ្ញុំ​ទទួល​ខុ​សត្រូវ​ទោះ​បី​ជា​លទ្ធផ​លបែបណា ប្រសើ ឬ​មិន​ប្រសើ ​ខ្ញុំ​ទទួល​យក។ ខ្ញុំ​នឹង​យក​ចំណុច​ទាំងអស់​ហ្នឹង​ទៅ​សិក្សា។ អីចឹង​ខ្ញុំមិន​បាន​ទម្លាក់កំុស​ទាំង​អស់​នេះ​ទៅ​លើ​កីឡាករ​ឬ​ក៏​ពេល​វេលា​អី​នោះ​ទេ”។

និយាយ​អំពី​បន្ទុក​ក្នុង​ការ​ដឹកនាំ គ្រូ​បង្វឹក​រូបនេះថា៖”​ដូច​ជា​គ្មានបន្ទុក​អី​ផង ព្រោះ​យើង​ដឹង​ហើយ​ក្នុង​បាល់​ទាត់​វា​ពិត​ជា​ពិបាក​ក្នុង​ការ​ផ្លាស់ប្ដូរភ្លាមៗ។ តាមរយៈ​អ្វី​ដេល​ខ្ញុំធ្វើ​ជា​ប្រចាំ ខ្ញុំ​គិត​ថា​មិន​មានបន្ទុកអី​នោះ​ទេ”។

លើស​ពី​នេះ​គ្រូ​បង្វឹក​ដែល​ទើប​តែងតាំង​ជំនួស​គ្រូ​បង្វឹក​ចាស់​លោក Apisit ក៏​បាន​លើក​ឡើង​ពីក្រុម​សូលទីឡូអង្គរ​ពី​សមត្ថភាព និងការ​រៀប​ចំ​ខ្លួន​ស្រាប់​ការ​ប្រកយត​ដែល​គ្មាន​អ្នក​គាំទ្រ​ទស្សនាផង​ដែរ។ ក្រុម​ទាំង​ពីរ​នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល នៅ​កីឡដ្ឋាន ខេមបូឌៀអ៊ែវ៉េ​ថ្ងៃ​ទី​០៤​ខេ​ក្កដា​ឆ្នាំ​២០២០៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628