បាល់ទាត់

វៀតណាម U22 ត្រូវបានអញ្ជើញចូលរួមពានរង្វាន់មិត្តភាពកម្រិតពិភពលោកមួយនៅបារាំង

ក្រុមជម្រើសជាតិវៀតណាមក្រោមវ័យ ២២ឆ្នាំ បានត្រូវអញ្ជើញឲ្យចូលរួមពានរង្វាន់ Toulou Tournament ដែលជាពានរង្វាន់មិត្តភាពអន្តរជាតិកម្រិតពិភពលោកមួយរៀបចំនៅប្រទេសបារាំង នាកំឡុងខែធ្នូ ខាងមុខនេះ។

ពានរង្វាន់ Toulon Tournament ជាពានរង្វាន់មិត្តភាពអន្តរជាតិធំមួយសម្រាប់កម្រិតបាល់ទាត់យុវជនពីចន្លោះអាយុក្រោម ១៧ ឆ្នាំ (U17) ដល់ត្រឹមអាយុក្រោម ២៣​ ឆ្នាំ (U23) ។ ពានរង្វាន់មួយនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៧ មកទល់ឆ្នាំនេះ បានដំណើរការសរុបលើកទី៤៨។

ក្នុងឆ្នាំ២០២០ ខាងមុខពានរង្វាន់ខាងលើកំណត់ក្រុមជម្រើសជាតិឈុត U22 ចូលរួមសរុប ១២ ក្រុម ដោយមានការអញ្ជើញមកពីទ្វីបទាំង ៤ រួមមានតំណាងទ្វីបអាស៊ីមាន ជប៉ុន អូស្ត្រាលី និងវៀតណាម , តំណាងទ្វីបអាមេរិកខាងជើងមាន មុិកស៊ិក , តំណាងទ្វីអាហ្វ្រិកមាន កូឌីវ័រ ម៉ារ៉ុក និងកុងហ្គោរ និងតំណាងទ្វីបអឺរ៉ុបរួមមាន បារាំង (ម្ចាស់ផ្ទះ) អង់គ្លេស និងរ៉ូមេនី។ ចំណែក ២ ប្រទេសទៀតពុំទាន់បានបញ្ជាក់នៅឡើយ។

តែអ្វីគួរចាប់អារម្មណ៍នោះសម្រាប់ក្រុមជម្រើសជាតិវៀតណាម U22 នេះគឺជាលើកដំបូងដែលត្រូវបានអញ្ជើញឲ្យធ្វើដំណើរផ្លូវឆ្ងាយទៅចូលរួមពានរង្វាន់ខាងលើ ខណៈពួកគេក៏ទើបឈ្នះមេដាយមាសព្រឹត្តិការណ៍ SEA Games ឆ្នាំ២០១៩ កន្លងទៅថ្មីៗ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628