បាល់ទាត់

សម្រាកយូរ​ហើយ! ពេល​នេះ Metfone Cambodian League ត្រឡប់​មក​វិញស្ងាត់ៗ

ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២០​នឹង​មក​ដល់នៅ​រសៀល​នេះ​ហើយ​បន្ទាប់​ពីសម្រាក​ដោយសារ​កូវីដ​អស់​រយៈ​ពេល​ប្រហែល៤ខែ​ ហើយ​សម្រាប់​ថ្ងៃ​នេះផង​ដែរ មាន​បី​គូមក​បម្រើ​អារម្មណ៍​ប្រិយមិត្តបាល់​ទាត់​ឡើង​វិញ។

Image may contain: 1 person, standing

សម្រាប់​ជំនួបនៅ​ថ្ងៃ​ទី​០៤​ខែ​កក្កដា​ឆ្នាំ​២០២០​នេះ មាន​ការ​ប្រកួត​ចំនួន​៣​គូ​ដែល​លេងក្នុងវេលាម៉ោង​៣​និង​៣០​នាទីទាំងអស់ ​ដោយ​ក្នុង​នោះ​មាន បឹង​កេត​បើក​កីឡដ្ឋាន ខេមបូឌៀអ៊េវ៉េរបស់​ខ្លួន​ទទួល​ក្រុមភ្ញៀវ សូលទីឡូអង្គរ។ ការ​ប្រកួត​នៅ​ទីលាន​មជ្ឈមណ្ឌលសាលាបាល់ទាត់​ជាតិ​បាទី ក្រុម​ម្ចាស់​យុវជន​វ័យ​ក្រោម​១៨​ឆ្នាំ​បាទី​ទទួល​ក្រុម​ម្ចាស់​ការពារដំណែងជើង​ឯកព្រះខ័នរាជស្វាយរៀង។

គូចុង​ក្រោយ​ដែល​លេង​នៅ​ថ្ងៃ​សៅរ៍​នេះដែរ។ ក្រុម​នគរបាលជាតិ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​គិរីវង់សុខសែន​ជ័យ​នៅ​កីឡដ្ឋាន គិរីវង់សុខសែនជ័យ​ក្នុង​ទឹក​ដី​ខេត្តតាកែវ។ នេះ​ជា​ថ្ងៃ​ដំបូង​ដែល​លីគ​កំពូលកម្ពុជា​ត្រឡប់​មក​វិញ ខណៈ​អ្នក​គាំទ្រ​ទន្ទឹងរង់ចាំ​យ៉ាងអន្ទះសារ។ បែបណាក្ដី! ការ​ប្រកួត​ទាំងអស់នឹង​ត្រូវ​លេង​លក្ខណៈបិទទ្វារមិន​អនុញ្ញាតិ​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនាផ្ទាល់​នោះ​ទេ ដោយ​សារ​គោលការណ៍​របស់​ក្រសួងសុខាភិបាល និង​រដ្ឋាភិបាលកម្ពុជាបាន​ដាក់​បទបញ្ជា​ទប់ស្កាត់​ការឆ្លង​វីរុសកូវីដ១៩។

អីចឹង​ដោយ​ចុះ! ការ​ប្រកួត​នានា​​ប្រិយមិត្ត​អាច​ទស្សនបា​នតាម​រយៈ​ការ​ផ្សាយផ្ទាល់​ពីទូរទស្សន៍ BTV News, ទំព័រហ្វេសបុក​និង​យូធូបរបស់​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួតបាល់​ទាត់​កម្ពុជា​ហៅ​កាត់​ថា CNCC, និង​ទំព័រហ្វេសបុក​របស់សារព័ត៌មាន​កម្ពុជាថ្មី​ផង​ដែរ។

ខាង​ក្រោមជាកាលវិភាគ​ប្រកួត​ប្រចាំ​សប្ដាហ៍ទី​៦​៖

រូបភាព៖បឹងកេត​ និង​ CNCC

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628