បាល់ទាត់

កូនកាត់អង់គ្លេស-ថៃ វ័យ ១៦ឆ្នាំម្នាក់ចុះកិច្ចសន្យាផ្លូវការនៅក្លិប Chelsea

ក្លិបតោខៀវ Chelsea បានប្រកាសចុះកិច្ចសន្យានាំយកយុវជនកូនកាត់អង់គ្លេស-ថៃ Jude Soonsup-Bell នាំមកចូលឈុតយុវជន U18 ជាផ្លូវការរបស់ក្លិប។ 

កីឡាករខាងលើមានវ័យ ១៦ ឆ្នាំ ដោយមានឪពុកជាជនជាតិអង់គ្លេស និងម្តាយជាជនជាតិថៃ។ តាមពិតទៅ! កីឡាករលេងកើតឆ្នាំ ២០០៤ លេងក្នុងតំណែងខ្សែប្រយុទ្ធរូបនេះ បានផ្ទេរមកពីថ្នាល់យុវជនក្លិប Swindon ចូលរួមជាមួយថ្នាល់យុវជន Chelsea តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ប៉ុន្តែពេលនេះរូបគេបានជ្រើសរើសចូលឈុត U18 ជាផ្លូវការ ដោយចុះកិច្ចសន្យារយៈដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

ដ្បិតមានឳកាសជ្រើសរើសជម្រើសជាតិដ៏ទៅពីររួមមាន អង់គ្លេស ឬថៃ នាពេលអនាគតក៏ដោយ តែពេលនេះ Jude Soonsup-Bell ក៏មានឈ្មោះក្នុងឈុតជម្រើសជាតិអង់គ្លេសឈុតតូចកន្លងមក៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628