បាល់ទាត់

Dimitar Berbatov បង្ហាញកំហុស​មួយ​ដែល Man Utd ​​ចុះ​កុងត្រា​យក​ Bruno Fernandes

អតីតខ្សែប្រយុទ្ធ Manchester United លោក Dimitar Berbatov ជឿ​ថា​ក្លិប​គួរ​តែ​ចុះ​កុងត្រា​យក  Bruno Fernandes មុន​ខែ​មករា​ឆ្នាំ​២០២០​ ខណៈ​ការណ៍​នេះ​វាអាចជាកំហុស​មួយ​ដែល​បណ្ដែតបណ្ដោយរបស់​ក្លិប​ទៅ​លើ​ការ​ទិញ​កីឡាករ​មាន​គុណភាពមក​ជួយក្លិប។

ក្នុង​បទ​សម្ភាសន៍​មួយកាល​ពី​ថ្មី​ៗ​នេះ! គាត់​និយាយ​ក្នុង​កាសែត Daily Mirror ថា៖” អ្នកអាចបន្ទោសក្លិបបានថា ក្លឹបប្រហែលជាមានកំហុសមួយដោយមិនបានចុះហត្ថលេខាយកគាត់ឲ្យ​បាន​ឆាប់ ប៉ុន្តែអ្នកមិនដែលដឹងថា នឹងមានអ្វីកើតឡើងទេ ហើយជាប្រសិនបើពួកគេបានទទួលគាត់មុន​ខែមករា គាត់ប្រហែលជាមិនបានត្រៀមខ្លួនរួចរាល់ទេដើម្បី​លេង​ផង​ក៏​មិន​ដឹង។

“ខ្ញុំ​គិត​ថា​គ្រប់​យ៉ាង​បាន​កើត​ឡើង​ក្នុង​ពេល​ដ៏​ត្រឹម​ត្រូវ​ហើយយើង​អាច​ឃើញលទ្ធផល​នៅ​ពេល​នេះជាមួយ​នឹង​ការ​បង្ហាញទម្រង់លេង​របស់ Fernandes ដ៏​អស្ចារ្យ”។

និយាយ​អំពី​ទំនាក់​ទំនង​រវាង​ Pogba និង​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Berbatov ថា៖“ប្រសិនបើ Pogba នៅបន្តទៀតខ្ញុំគិតថាភាពជាដៃគូរបស់ពួកគេនឹងកាន់តែប្រសើរឡើង។ អ្នកអាចឃើញថា ពួកគេមានលក្ខខណៈពិសេសអ្វីមួយរួចទៅហើយ ជាមួយនឹងវិធីដែលពួកគេស្វែងរកគ្នា នៅលើទីលាន និងកន្លែងដែលពួកគេបញ្ជូនបាល់ទៅ​វិញ​ទៅ​មក។

“វាពិតជាមានអនាគតដ៏អស្ចារ្យសម្រាប់ពួកគេទាំងពីរនៅ United “។

អត្ថបទ៖សំណាង មង្គល

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628