បាល់ទាត់

វិសាខា​ទៅ​យក​បាន​១ពិន្ទុពី​ទឹក​ដី​ភ្នំពេញ​ក្រោន ខណៈណាហ្គាស៊ី​ TIFFY ARMY FC ឆ្អែតឆ្អន់

ក្រុមបាល់​ទាត់​វិសាខា​ទទួល​បាន​ត្រឹម​មួយពិន្ទុប៉ុនណោះ​ពី​ទឹក​ដី​កីឡដ្ឋាន SMART RSN ក្រោយ​ស្មើ​ជាមួយ​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​២​ទល់​២​ក្នុង​ការ​ប្រកួត​នៅ​សប្ដាហ៍​ទី​៦​ពាន​រង្វាន់ Metfone Cambodian League រដូវ​កាល​២០២០ ខណៈ​ដែល​ក្រុម​ណាហ្គាវើល​បាន​យក​ឈ្នះ​ក្រុម​ កងយោធិពលខេមរភូមិន្ទ​ដល់​ទៅ​៤​ទល់១​នៅ​ទឹក​ដី​ស្ដាត​ចាស់។

៤​គ្រាប់ក្នុងជំនួប​រវាង​វិសាខា​និង​ភ្នំពេញ​ក្រោន​រក​បាន​ដោយ​កីឡាករ ស៊ិន សុផាណាត់នាទី​១១ និង​រ៉ឹង ប៊ុនហៀងនាទី​៦៦ (វិសាខា)​ហើយ​ Paulo Victor នាទី​៣៩ និង​ Nieto ​នាទី​៨៤។

ចំណែក​៤​គ្រាប់​របស់​ក្រុម​លោក មាស ចាន់ណា​រក​បាន​ដោយ​កីឡាករ Shane Booysen ២​គ្រាប់​នាទី​៥០​និង​នាទី​៨៧ គួច ដានី នាទី​៧៨ និង​កីឡាករ YUTA នៅ​នាទី ៨៣។ មួយ​គ្រាប់​របស់​ក្រុម​ទ័ប​រក​បាន​ដោយ​ខ្សែរ​ប្រយុទ្ធវ័យក្មេង​ ណារ៉ុង កក្កដា៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628