បាល់ទាត់

គ្រាប់​ពូជពី​ក្លិបពន្លៃថោន របស់​អ្នកស្រុកបរិបូណ៍ វ៉ាំង ដាវីន លេង​តំណែងប្រយុទ្ធស្លាបឆ្វេងជាប់​ឈុត U-18 ក្លិប​បឹង​កេត​

កាល​ពី​ថ្មី​ៗនេះ កីឡាករយុវជនរបស់​ក្លិបពន្លៃថោន វ៉ាំង ដាវីន ដែល​មាន​មូលដ្ឋាន​នៅ​ឃុំ​ពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង​ម្នាក់​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ជាប់​ជា​កីឡាករ​យុវជន​វ័យ​ក្រោម​១៨​ឆ្នាំ​របស់​បឹង​កេត​ បន្ទាប់​ពី​ណែនាំដោយ​លោក ម៉ៅ ផល្លី​ អ្នក​បង្កើត​ក្លិប​បាល់​ទាត់ Ponley Town ​ប្រចាំ​ឃុំពន្លៃតែម្តង។

ក្នុងទំព័រហ្វេសបុក​របស់​ក្លិប Ponley Town ក៏​បាន​សរសេរដែរ​ថា៖”សូមចូលរួមអបអរសាទរដល់អតីតសមាជិកពន្លៃថោន​ និងជាជយលាភីជេីងឯកសិស្សវិទ្យាល័យទូទាំងខេត្តកំពង់ឆ្នាំង វ៉ាំង ដាវីន ដែលត្រូវបានជ្រេីសរេីសឲ្យចូលរួមក្នុងក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំ (U18) របស់​ក្លិប​បាល់ទាត់​បឹងកេត​។

ក្រុម​បាល់ទាត់​ពន្លៃថោន សូមជូនពរឲ្យ ដាវីន ទទួលបានជោគជ័យត្រចះត្រចង់ក្នុងអាជីពបាល់ទាត់។ យេីង​រំពឹងយ៉ាងមុតមាំ ហេីយរង់ចាំថ្ងៃមួយ ដែល ដាវីន ពាក់អាវជម្រេីសជាតិ។

អ្នកជាមោទនភាពរបស់ពន្លៃថោន!”

វា​ជា​ពិត​ជាកម្រសម្រាប់​យុវជន​ មាន​សមត្ថភាព​ដែល​កើត​ចេញ​ពី​តំបន់តាម​ខេត្ត ដែល​មាន​សមត្ថភាពដូច​ជា​រូប​គេ​ ដែល​មានឱកាស​ជាប់​ក្នុង​ក្រុមយុវជន​របស់​ក្លិប​កំ​ពូល​​​មួយ​ក្នុង​លីគ​កំពូល​កម្ពុជា ហើយ​រូប​គេ​លេង​ក្នុង​ដំណែង​ប្រយុទ្ធស្លាប​ឆ្វេង។កាល​ពី​ម្សិលមិញ​នេះ​ដែរ​ យុវជន​វ័យ​ក្រោម១៨ឆ្នាំរូបនេះ បាន​គេ​បង្ហាញថ្វី​ជើង​ ​ក្នុង​ការ​ប្រកួត​មិត្តភាពឲ្យក្រុម​វ័យ​ក្រោម​១៨​ឆ្នាំ​បឹង​កេត យក​ឈ្នះ​ក្លិបបាល់ទាត់ សម្ពន្ធ័យុវជនមុស្លិមកម្ពុជា ៤​ទល់​១​ទៀត​ផង។

វ៉ាំង ដាវីន ជាអតីតសមាជិកពន្លៃថោន​ និងជាម្ចាស់ជយលាភីជេីងឯកសិស្សវិទ្យាល័យទូទាំងខេត្តកំពង់ឆ្នាំងកាល​ពី​ឆ្នាំ​២០១៩ ​ដែល​រូប​គេ​ជួយឲ្យក្រុមវិទ្យាល័យ ហ៊ុន សែនបរិបូរណ៍ យក​ឈ្នះ​វិទ្យាល័យហ៊ុនសែនកំពង់លែង​ ដោយលទ្ធផល​ ១​ទល់​០ក្នុង​វគ្គផ្ដាច់​ព្រ័ត្រ៕

អត្ថបទ៖ សំណាង មង្គល

ផ្ដល់សិទ្ធិរូបភាព៖ Ponley Town

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628