បាល់ទាត់

Xavi ចុះកិច្ចសន្យាថ្មី ១រដូវកាលថែមទៀតបន្តដឹកនាំនៅក្លិបលីគកំពូលកាតា

វីរៈបុរសរបស់ក្លិប FC Barcelona លោក Xavi បានសម្រេចចិត្តបន្តកិច្ចសន្យាស្នាក់នៅ ១ រដូវកាលទៀតក្នុងអាជីពជាអ្នកដឹកនាំក្លិប Al Sadd SC សមាជិកក្របខណ្ឌលីគកំពូលកាតា។ 

បុរសវ័យ ៤០ ឆ្នាំដែលទើបចូលនិវត្តន៍ពីបាល់ទាត់ភ្លាមនឹងបន្តអាជីពជាគ្រូបង្វឹករបស់ក្លិប Al Sadd SC បានដឹកនាំរដូវកាលរដូវកាលដំបូងរបស់ខ្លួនទទួលបានពានរង្វាន់ ២ រួមមាន ពានបើករដូវកាល (Qatar Super Cup) និងពានខាប់ (Qatar Cup) រួចមកហើយ ខណៈលីគកំពូលកំពុងជួយឲ្យក្លិបនេះឈរលេខរៀងទី៣ ក្នុងតារាងលីគបណ្តោះអាសន្ន។

ការចុះកិច្ចសន្យាថ្មីបន្ថែមមាន័យថា អតីតសមាជិកជួយជម្រើសជាតិអេស្ប៉ាញឈ្នះពាន​ FIFA World Cup ឆ្នាំ២០១០ និង UEFA Euro ឆ្នាំ២០០៨ និងឆ្នាំ២០១២ ខាងលើ នឹងបន្តស្នាក់នៅដឹកនាំក្លិប Al Sadd SC រហូតដល់ដំណាច់រដូវកាលថ្មី២០២០-២០២១៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628