កីឡាជាតិ

អ៊ុំ វិចិត្រ សម្តែងការមិនពេញចិត្តចំពោះគ្រាប់បាល់ទី២ របស់វិសាខាក្នុងការប្រកួតម្សិលមិញ

ក្នុងការប្រកួតដំបូងនៃក្របខណ្ឌលីគកំពូលកម្ពុជារដូវកាល ២០២០ បន្ទាប់ពីឈប់សម្រាក់មួយរយៈពេលដោយសារជំងឺ COVID-19 ក្លិបភ្នំពេញក្រោន ជាម្ចាស់ផ្ទះកាលពីម្សិលមិញបានត្រឹមលទ្ធផលស្មើរ ២ទល់២ ប៉ះក្រុមភ្ញៀវ ក្លិបវិសាខា ។

ក្នុងការប្រកួតដ៏ស្វិតស្វាញខាងលើ បានបញ្ចប់ដោយលទ្ធផល ២ទល់២ ដែលនេះគឺជាលើកដំបូងដែលក្លិបភ្នំពេញក្រោនបានរបូតគ្រាប់បាល់ បន្ទាប់ពីការប្រកួត ៥ សប្តាហ៍កន្លងមកមិនដែលរបូតគ្រាប់បាល់ទាល់តែសោះនោះ។

យ៉ាងណា! ក្នុងការប្រកួតពីម្សិលមិញនេះ អ្នកចាំទីដែលទើបផ្ទេរពីក្លិបសមាគមបាល់ទាត់ខេមរភូមិន្ទ (Tiffy Army) ក្នុងរដូវកាលនេះខាងលើ បានបញ្ចេញមតិមិនពេញចិត្តចំពោះការកាត់សេចក្តីរបស់មន្ត្រីអាជ្ញាកណ្តាលលើគ្រាប់បាល់ទី២ របស់ក្រុមភ្ញៀវតាមរយៈក្រុមការងារព័ត៌មានរបស់ក្លិបភ្នំពេញក្រោនផ្ទាល់ដូចតទៅៈ

៉ ចំនុចនោះខ្ញុំក៏មិនពេញចិត្តដែរ ៩០ភាគរយគឺគាត់ត្រូវពិន័យបាល់នោះឲ្យខ្ញុំ ព្រោះគេមករារាំងខ្ញុំដោយមានចេតនា មិនឲ្យខ្ញុំទៅរកបាល់ ហើយសម្រាប់កាយវិការរបស់លោកអាជ្ញាកណ្តាលក៏រៀបនឹងផ្លុំឲ្យខ្ញុំដែរ ប៉ុន្តែបែរជាមិនផ្លុំទៅវិញ ខ្ញុំពិតជាស្តាយគ្រាប់នោះមែនទែន ។  ៉ 

ក្រោយភ្លាត់ស្មើរក្នុងការប្រកួតពីម្សិលមិញ ភ្នំពេញក្រោន ដែលឈរលើកំពូលតារាងលីគកំពូលកម្ពុជា បានធ្លាក់មកឈរលំដាប់ទី២ ជាបណ្តោះអាសន្នវិញម្តងតាមពីក្រោយជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង និងចំណែក វិសាខា កំពុងស្ថិតនៅលេខរៀងទី៤ ៕

 

*រូបភាពៈ CNCC
*សំណេរសម្ភាសន៍ដើមពីៈ PPCFC.COM 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628