បាល់ទាត់

Juan Mata ជិត​អស់​អនាគតនៅ Man Utd ហើយ​ក្រោយ​ក្លិប​លីគ​កំពូល​ទួរគីមួយទាក់ទង

Juan Mata បាន​ត្រៀម​ខ្លួន​ចាក​ចេញ​ពី Manchester United ហើយ​គ្រោងនឹង​ទៅ​ចូល​រួម​ជាមួយ​ក្លិប Fenerbahce  ក្នុង​រដូវ​ក្ដៅនេះ​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​កាសែត​ទួរគី Sansursuz Futbol។

របាយការណ៍​ខាង​លើ​សន្និដ្ឋាន​ថា ប្រធានក្លិប Fenerbahce  លោក  Ali Kolac បាន​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​កីឡាករ​លោក Luis Gustavo អំពី​កិច្ចព្រមព្រៀង​សម្រាប់ Mata។ កាសែត​នេះ​និយាយ​ទៀត​ថា​ភាគីទាំងពីរ​ឈាន​ដល់​កិច្ចព្រមព្រៀងមួយ​ហើយ​ពួក​គេនឹង​​និយាយ​គ្នា​បន្ថែម​ទៀត​នោះ​២ឬ​៣​សប្ដាហ៍​ខាង​មុខ។

ក្លិប​យក្សទួរគី​មួយ​នេះមាន​ទំនុក​ចិត្ត​អំពី​ការ​ទទួល​បាន​កុង​ត្រា​ជោគជ័យ។ Mata បាននិយាយ​កាលពី​ប៉ុន្មាន​ខែ​មុន​ថា ​គាត់​មាន​គោលបំណងបន្ត​លេង​នៅ Old Trafford ក្នុង​រយៈ​ពេល​យូរ​ទោះ​បី​ជា​លែង​មាន​កៅអី​លេង​ជម្រើសដំបូង​ជា​រៀងរាល់​ពេល​ដូច​មុន​ក៏​ដោយ។ អតីតកីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ទើប​តែ​បន្ត​កុងត្រា​កាល​ពី​រដូវ​កាលមុន​ ដូច្នេះអ្វី​ដែល​គេ​ដឹង​ថា​ការ​ចាក​ចេញ​របស់​គាត់ ធ្វើ​ឲ្យ​លោក Ole Gunnar Solskjaer អាច​លក់​ចេញ​ក្នុង​នាម​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន។

រដូវ​កាល​នេះ Mata បង្ហាញខ្លួន​បាន​៣៤​ប្រកួត​គ្រប់​ការ​ប្រកួត​(ភាគ​ច្រើន​ជា​កីឡាករ​បម្រុង)​រក​បាន​៣​គ្រាប់​និង​បញ្ជូនបាល់​បាន​៥​ដងផង​ដែរ។

សួរ​យោបល់ប្រិយមិត្ត​តើ​ Juan Mata​គួរ​តែ​ចាក​ចេញ​ឬ​នៅ​បន្ត?

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628