បាល់ទាត់

ផ្លូវការ៖ Nemanja Matic បន្ត​កុងត្រា​ជាមួយ Manchester United ដល់​ឆ្នាំ​២០២៣

ក្លិបបិសាចក្រហម Manchester United បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​នាទី​មុននេះ​ថា ខ្សែបម្រើ Nemanja Maticបាន​បន្តកុងត្រា​ថ្មី​ជាមួយក្លិប​ហើយ​ខណៈ​ដែលកុងត្រា​នឹង​រក្សា​ខ្សែ​បម្រើ​សញ្ជាតិ​ស៊ែប៊ី​នៅ​ Old Trafford ដល់​ឆ្នាំ​២០២៣។

Matic មក​ចូល​រួម​ជាមួយ Uni/ted កាល​ពី​ឆ្នាំ​២០១៧ បង្ហាញខ្លួន​បាន​១១៤​ប្រកួត​និង​ស៊ុត​បញ្ជូល​ទី​បាន​៤​គ្រាប់។​រូប​គេ​ក៏​បង្ហាញខ្លួនឲ្យ​ជម្រើសជាតិ​ស៊ែប៊ី​បាន ៤៨​ប្រកួត​ផង​ដែរ។​កំឡុង​ពេល​ស៊ីញ៉េកុងត្រាបន្ថែម​កីឡាករ​វ័យ៣១​ឆ្នាំ​និយាយ​បែបនេះ៖

“ខ្ញុំរីករាយណាស់​ដែលខ្ញុំនឹង​បន្ត​ជា​ផ្នែកមួយរបស់​ក្លិបដ៏​អស្ចារ្យ​នេះ។ ក្នុងនាមជាកីឡាករម្នាក់ខ្ញុំនៅតែមានអ្វីៗជាច្រើនទៀត ដែលត្រូវផ្តល់និងទទួលបាននៅក្នុងអាជីពរបស់ខ្ញុំហើយការធ្វើបែបនេះជាមួយក្រុម Manchester United នឹងក្លាយជាកិត្តិយសដ៏ធំធេងមួយ”។

“ពិត​រំភើបណាស់ដែល​ខ្ញុំ​នៅ​តេ​ជា​ផ្នែកមួយរបស់​ក្រុម ។ យើងមានតុល្យភាពទាំងកីឡាករយុវជននិងកីឡាករបទពិសោធល្អនៅក្នុងក្រុម ហើយ​នេះ​គឺ​ជា​ទំនាក់ទំនងបងប្អូនរវាងគ្នានិង​គ្នា​ដ៏​សប្បាយរីករាយមួយ”។

នេះជាផ្នែកដ៏សំខាន់នៃរដូវកាលនេះហើយយើងលេងបានល្អ។ យើងនឹងបន្តប្រយុទ្ធ ដើម្បីបញ្ចប់រដូវកាលដ៏ខ្ពស់មួយ និងធ្វើឱ្យអ្នកគាំទ្រអស្ចារ្យរបស់យើងមានមោទនភាព”។

ក្នុង​ពិធី​នោះ​ដែរ! លោក Ole Gunnar Solskjaer បានមានប្រសាសន៍ថា៖

“ ខ្ញុំពិតជារីករាយណាស់ដែល Nemanja បានចុះកុងត្រាថ្មី ខ្ញុំដឹងថាបទពិសោធន៍ ជំនាញ និងភាពជាអ្នកដឹកនាំរបស់គាត់ពិតជាមានតម្លៃណាស់ សម្រាប់ក្រុមដែលមានកីឡាករ​វ័យក្មេង មានទេពកោសល្យវ័យលេង​ក្នុង​ក្រុមជាមួយ”។

“យើងមានកម្លាំងខ្លាំងនៅតំបន់បម្រើ ហើយគុណសម្បត្តិរបស់ Nemanja គឺជាផ្នែកសំខាន់មួយនៃការប្រកួតនោះ។ Nemanja បាននៅទីនេះចំនួន ៣ រដូវកាលឥឡូវនេះហើយពិតជាយល់ពីតម្លៃនៃការលេងអោយក្រុម Manchester United ។ គាត់នៅតែមានមហិច្ឆិតា និងបានប្តេជ្ញាចិត្តថានឹងមានសារៈសំខាន់នៅពេលយើងសំឡឹងមើលគោលដៅ ដើម្បីសម្រេចនូវគោលបំណងរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ”។

 

ប្រែសម្រួល៖ សំណាង មង្គល

ប្រភព៖ Manchester United

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628