បាល់ទាត់

អ្នកចាំទីជប៉ុនរូបនេះ មានជំនឿចិត្តថាយុវជនជំនាន់ថ្មីអាចនាំជម្រើសជាតិឈ្នះ World Cup ពេលខាងមុខ

អ្នកចាំទីជម្រើសជាតិជប៉ុនក្នុងឈុត U23 កីឡាករ Louis Yamaguchi បានបង្ហាញជំនឿចិត្តខ្ពស់ទៅលើយុវជនជំនាន់ថ្មី អាចនាំជម្រើសជាតិជប៉ុនឈ្នះពានកម្រិតពិភពលោក FIFA World Cup ក្នុងពេលអនាគត់ ព្រមទាំងអាចជាក្រុមគ្មានគូប្រជែងក្នុងទ្វីបអាស៊ី។

កីឡាករកូនកាត់បារាំង-ជប៉ុន ដែលបានកើតនៅទីក្រុងប៉ារីសខាងលើ បច្ចុប្បន្នភាពជាកីឡាកររបស់ក្លិប Extremadura UD សមាជិកក្របខណ្ឌលីគលំដាប់ទី២ អេស្ប៉ាញ។ ដ្បិតកើតនៅប្រទេសបារាំង ប៉ុន្តែកីឡាករវ័យ ២២ ឆ្នាំរូបនេះសម្រេចលេងឲ្យជម្រើសជាតិសាម៉ូរ៉ៃជប៉ុនតាំងពីឈុត U16, U18 និង U23 នាពេលកន្លងមក។

បើតាមការផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកកាសែតជនជាតិចិនកន្លងមក Louis Yamaguchi បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដូចតទៅៈ

៉ ខ្ញុំពិតជាមានមោទកភាព ដែលក្លាយជាសមាជិកក្នុងក្រុម (ជម្រើសជាតិជប៉ុន) ហើយពួកយើងនឹងបន្តដំណើររួមគ្នាធ្វើរឿងដ៏ធំសម្រាប់ប្រទេសជប៉ុន។ ជាការពិត! ពួកយើងនឹងបង្ហាញដ៏ក្រុមជម្រើសជាតិក្នុងតំបន់អាស៊ីនៃការលេងបាល់ទាត់។ ខ្ញុំមានជំនឿយ៉ាងមុតមាំ និងទំនុកចិត្តខ្ពស់ថា ពួកយើងនឹងអាចឈ្នះលើក្រុមជម្រើសជាតិដទៃទៀតបាន។ ខ្ញុំអាចនិយាយបានថា ចាប់ពី FIFA World Cup ឆ្នាំ២០២២ ជប៉ុន មិនដូចពីមុននោះទេ។ 

ក្នុងតំបន់អាស៊ីពួកយើង សម្រាប់ខ្ញុំផ្ទាល់សង្កេតឃើញក្រុមជម្រើសជាតិខ្លាំងមួយចំនួនទៀតដូចជា កូរ៉េខាងត្បូង អឺរ៉ង់ អូប៊េគីស្ថាន… ជាដើម ប៉ុន្តែខ្ញុំមិនគិតថាពួកគេមានសមត្ថភាពលើសក្រុមជម្រើសជាតិក្នុងតំបន់អឺរ៉ុប ឬតំបន់អាមេរិកនោះឡើយ។  ៉ 

គួរឲ្យដឹងចាប់អារម្មណ៍ផងថា ការបញ្ជាក់អំពីសមាជិករួមក្រុមជម្រើសជាតិរបស់អ្នកចាំទី Louis Yamaguchi ខាងលើសម្តៅដល់យុវជនជំនាន់ថ្មីជប៉ុនដូចជា Takefusa Kubo របស់ក្លិបយក្សអេស្ប៉ាញ Real Madrid, Ritsu Doan របស់ក្លិបហូឡង់ PSV, Ko Itakura កីឡាកររបស់ក្លិបអង់គ្លេស Manchester City រួមទាំងមិត្តរួមក្រុមដទៃទៀតលេងនៅលីគកំពូលជប៉ុន និងតំបន់អឺរ៉ុបមួយចំនួនទៀត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628